ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត
ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាម (រូបថតៈ TTXVN)
នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រ ចាំនៅវៀតណាម លោក Bruno Angelet។
សម្តែងក្តីសោមនស្សរីករាយដែលបានជួបលោក Bruno Angelet ជាថ្មីម្តងទៀត បន្ទាប់ពីសន្និសីទជួបប្រាស្រ័យអឺរ៉ុប ២០១៨ (Meet Europe)នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលក្រុមបេសកកម្ម EU បានរួមសហការជាមួយភាគី វៀតណាមរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នេះ នាថ្ងៃទី២៥ ខែឧសភា នៅទីក្រុងហាណូយ។ នាយរដ្ឋមន្ត្រីបានជឿជាក់ថា បន្ទាប់ពីសន្និសីទនេះ កិច្ចសប្រតិបត្តិការរវាងតំបន់នា នារបស់វៀតណាមនិងដៃគូ សហគ្រាសអឺរ៉ុបនឹងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំណងរវាងវៀតណាមជាមួយ EU និងប្រទេសសមា ជិក។ នាយករដ្ឋមន្ត្រីអះអាងថា វៀតណាមគោរពនូវទំនាក់ទំនង សហប្រតិបត្តិការជាមួយអឺរ៉ុប។
ស្តីពីការអនុវត្តន៍កិច្ចព្រមព្រៀងក្របខ័ណ្ឌ ដៃគូនិងសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយ (PCA) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Bruno Angelet បានអញ្ជើញលើកឡើងនូវសំណើរ និងវិធានការមួយចំនួន សំដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងនោះ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU (EVFTA) បញ្ហាអនុវត្តកិច្ចព្រមព្រៀងក្រប ខ័ណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ (PCA) និងបញ្ហាដែលគណៈកម្មការអឺរ៉ុបដក “កាតលឿង” សម្រាប់ជលផលវៀតណាម។ល។ លោកឯកអគ្គរដ្ឋទូតមានបំណងថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអាចឈានដល់ការចុះហត្ថលេខាលើ EVFTA នៅចុងឆ្នាំនេះផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម