• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ បង្កើតកម្លាំង​ចលករ​សម្រាប់​កំណើន​ថ្មី​នៅ​វៀត​ណាម​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី

នារសៀលថ្ងៃទី២០ ខែមេសា​ ​​ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល​ នាយករដ្ឋមន្ត្រី លោក N​guyen Xuan Phuc បាន​អញ្ជើញ​ជួបពិភាក្សាជាមួយ​ក្រុមពិ​គ្រោះយោបល់សេដ្ឋ​កិច្ចរ​បស់​នាយក​រដ្ឋមន្រ្តី។​

អញ្ជើញ​​ថ្លែងមតិក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រី​បានលើក​ច្បាស់​នូវភារកិច្ច​សំខាន់ៗ​​ដែល​រដ្ឋាភិបាល​បន្ត​អនុវត្តន៍​ នោះគឺផ្ទៀង​ស្តាប់មតិពី សហគ្រាសនិងប្រជាជ​ន ដោះស្រាយរាល់ឧបស័គ្គនិ​ងការជំពាក់​ជំពិន កែលម្អ​បរិយាកាស​ វិនិយោគធ្វើអាជីវកម្មដើ​ម្បីការអភិឌ្ឍសេដ្ឋកិច្ចប្រ ទេស​ជាតិ។ លោក ​Nguyen Xuan Phu​c បាន​គូស​បញ្ជាក់​ថា ទិស​ដៅសម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាមនាពេល​ ខាង​មុខ​គឺអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ ជាពិសេសស្ថិរភា​ពម៉ាក្រូសេដ្ឋកិច្ច។ លោក​ អញ្ជើញមានប្រ​សាស​ន៍ថា៖​
 
“សំណួរមួយដែលខ្ញុំលើកឡើងត្រូវបានសមាជិកក្រុមពិគ្រោះយោ​ បល់ផ្តល់មតិ នោះគឺធ្វើឲ្យខ្ញុំ​ស្រុះចិត្ត​គំនិតយ៉ាង​ខ្លាំង នោះ​គឺត្រូវស្វែងរកកម្លាំង​ចលករកំណើនថ្មី ​សម្រាប់វៀត​ណាម​ក្នុងពេល​បច្ចុប្បន្ន​នេះនិង​ពិសេស​គឺផែនការ​សកម្មភាព​២០១៨-២០២១។ ក​ម្លាំងចលករនោះគឺប​ន្ត ការផ្លាស់ប្តូរថ្មីយន្តកា​រគ្រប់​គ្រង កែលម្អ​បរិយាកាស​វិនិយោគ បង្កលក្ខណៈងាយស្រួ​លសម្រាប់សហគ្រាសតាមរយៈ​ការកាត់បន្ថ​យបែប​ បទ ហើយ​សំខាន់​បំផុតគឺ​រៀប​ចំ​រចនាសម្ព័ន្ធខឿ​នសេដ្ឋកិច្ចឡើងវិញ ​លើគ្រប់​វិស័យ” ។
​ 
លោក​នាយករដ្ឋមន្ត្រីក៏បាន​ចាត់ទុកថា ត្រូវស្វែង​រកនូវកម្លាំងចលករជា​ក់ស្តែង ក្នុងសក្កានុ​ភាពអភិវឌ្ឍន៍ ​ដូចជា​ទេសចរណ៍​ ឧស្សាហកម្ម​កែច្នៃ ច្នៃប្រឌិត ជាពិសេសគឺ ឧ​ស្សាហកម្មនាំចេញ ដែ​លជា​ឧត្តមភាព​របស់​វៀត​ណាម​៕

 

តាម VOV5 - វិទ្យុសម្លេ​ងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top