• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ស្តារ​សេដ្ឋកិច្ច​ជប៉ុន​


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងស្តារសេដ្ឋកិច្ចជប៉ុន លោក Toshimitsu Motegi

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៧ ​នៅទីស្នាក់ការដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី វៀតណាមលោក​ Nguyen​ Xuan Phuc បានអញ្ជើញទទួល ជួបជាមួយ​រដ្ឋមន្ត្រីក្រសួងស្តារសេដ្ឋ​កិច្ច​ជប៉ុន លោក Toshimitsu Motegi ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​ការងារ​នៅវៀ​ត​ណាម។

នៅទីនេះ​ លោក Nguyen Xuan Phuc បានចាត់ទុកថា ដំណើរទស្សនកិ​ច្ចលើកនេះរ​បស់​លោក Motegi គឺពោរ​ពេញ​ទៅដោយ​អត្ថន័យ​សំខាន់ រួមចំណែកសកម្មក្នុង​ការពន្លឿន ពាណិជ្ជកម្មទ្វេភាគី​វៀត​ណាម -ជប៉ុន​និង​ទំនាក់​ទំនងពាណិជ្ជ​កម្ម តំបន់​អាស៊ី-ប៉ាស៊ីហ្វិកទៀតផង។ នា​យករដ្ឋមន្ត្រីវៀត​ណាម បាន​វាយតម្លៃខ្ព​ស់ ចំពោះ​លទ្ធផល​ចរចារវាង​រដ្ឋមន្ត្រី លោក To​shimitsu Motegi ជាមួយរដ្ឋមន្ត្រីក្រសួង​ ឧស្សាហ​ ពាណិជ្ជកម្មវៀតណាម លោ​ក T​ran Tuan Anh ។ភាគីទាំងពីរបាន ពិ​ភាក្សានិងដាក់​ចេញវិធាន​ការមួយ​ចំនួន សំដៅដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ នូវការជំពាក់ជំពិនក្នុង​កិច្ចសហប្រតិប​ត្តិការ​រវាងប្រទេស​ទាំងពីរ ជាពិសេស គឺឯ​កភាព លើខ្លឹម​សារ​សំខាន់ៗ​ជាច្រើន ទាក់ទិនដល់កិច្ចព្រមព្រៀ​ងដៃគូលើគ្រប់ជ្រុងជ្រោយនិង វ​ឌ្ឍនភា​ព (CPTPP)។ តាម​នោះ ជម្រុញ​ការជួបប្រាស្រ័យ​សេដ្ឋកិច្ចរវាងភាគីចូលរួម  ជា​ពិសេសគឺជម្រុញកិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី វៀតណាម-​ជប៉ុន៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top