• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន WB


នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន WB

នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ Da Nang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាម ក្នុងក្របខ័ណ្ឌ​សប្ដាហ៍ជាន់ខ្ពស់ APEC នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីខាងកើត ប៉ាស៊ីហ្វិក  និងលោក Philipp Rosler នាយកប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Kwakwa លោក Nguyen Xuan Phuc មានបំណងសហប្រតិបត្តិការជាមួយធនាគារពិភពលោកក្នុងការកសាងរបៀបរបប ដើម្បីលើកកំពស់ប្រសិទ្ធភាពទាក់ទាញការវិនិយោគឯកជន។ លោក​បានវាយតម្លៃខ្ពស់ចំពោះ WB ក្នុងការកសាងក្របខ័ណ្ឌដៃគូជាតិវៀតណាម ២០១៧ ២០២២។

លោក Nguyen Xuan Phuc បានលើកច្បាស់ថាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាបរិស្ថានបន្សាំទៅ​នឹង​ប្រែប្រួលអាកាសធាតុជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long ហើយស្នើឲ្យ WB ជួយឧបត្ថម្ភវៀតណាមអំពី​ហិរញ្ញវត្ថុនិងពិគ្រោះយោបល់រាល់គោលនយោបាយយុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហានេះ។

អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយលោក Philipp Rosler នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភព​លោក​ លោក Nguyen Xuan Phuc បានឲ្យដឹងថារដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការរវាងវៀតណាម និង WEF ស្ដិពី"ការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម ម្ចាស់ការដោយខ្លួនឯងចំពោះអនាគត "

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយសហព័ន្ធសហគ្រាសអាមេរិក និងតំណាងសហគ្រាសចិន នៅទីក្រុង Da Nang ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top