នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vũ Dũng/VOV)
នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីភាពពិធីរំលឹក ខួបលើក ទី៥០នៃទិវាបង្កើតអាស៊ាននិងរយៈពេល ២២ឆ្នាំវៀតណាម ចូលជាសមាជិកអាស៊ាន។
អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញនូវសមិទ្ធិដែលអាស៊ានសម្រេចបានតាមរយៈកំណាត់ផ្លូវអភិវឌ្ឍន៍ នាពាក់កណ្តាលទសវត្សកន្លងទៅ។ បច្ចុប្បន្ននេះ អាស៊ានបានក្លាយទៅជា សហគមន៍សាមគ្គី រឹងមាំ អនុវត្តសកម្មភាពផ្អែកទៅលើច្បាប់ មានការតភ្ជាប់ លើគ្រប់ជ្រុងជ្រោយ រួមចំណែកសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សហ ប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសមានតួនាទីនិងឋានៈកាន់តែខ្ពស់ ក្នុងតំបន់និងលើពិភពលោក។ លោកអញ្ជើញមានប្រសាសន៍ថា៖
“វៀតណាមជានិច្ចកាលចាត់ទុកអាស៊ានជាសសរទ្រង់និងជាអាទិភាពយុទ្ធសាស្ត្រ។ យើងខ្ញុំសន្យាថា នឹងបន្តការតភ្ជាប់និងខិតខំប្រឹងប្រែងរួមសហការ ជាមួយប្រទេសសមាជិកនានាកសាងសហគមន៍អាស៊ានមួយ សាមគ្គី សន្តិភាព ស្ថិរភាពនិងរឹងមាំ អនុវត្តត្រឹមត្រូវននិងប្រកបដោយប្រសិទ្ធភាពរាល់ការ សន្យានិងសហការជិតស្និទ្ធិសំដៅអនុវត្តប្រកបដោយជោគជ័យ ទស្សនៈ វិស័យសហគមន៍អាស៊ាន២០២៥ និងបណ្តាផែនការមេ ដោយផ្អែកលើសសរ ទ្រង់ទាំងបីររបស់សហគមន៍ រួមចំណែករក្សាសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម