ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TCC ថៃ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនា
ជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TCC ថៃ
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយ លោក Charoen Sirivadhanabhakdi ប្រធានសម្ព័ន្ធក្រុមហ៊ុន TCC (ថៃ) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលស្គាល់ថា TCC មានសកម្មភាពធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម ហើយមានបំណងថា សម្ព័ន្ធក្រុមហ៊ុនជាគំរូចំពោះវិនិយោគិនបរទេសក្នុងការគោរពយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ញត្តិស្ដីពី ពន្ធ។ លោកបានចាត់ទុកថា សម្ព័ន្ធក្រុមហ៊ុនគប្បីបង្កលក្ខណៈសម្រាប់ទំនិញ កសិផលគុណភាពខ្ពស់របស់វៀតណាម មានវត្តមាននៅក្នុងផ្សារទំនើប របស់សម្ព័ន្ធក្រុមហ៊ុន ហើយជួយឧបត្ថម្ភកសិករវៀតណាមក្នុងការលក់ដូរកសិផល។
វីឯខ្លួនវិញ លោក Charoen Sirivadhanabhakdi មានបំណងថា រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈសម្រាប់សកម្មភាពាវិនិយោគ ធ្វើអាជីវកម្ម របស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម