ព័ត៌មាន
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានស្នងការនយោបាយមជ្ឈឹមកងទ័ពចិន
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានស្នងការនយោបាយមជ្ឈឹមកងទ័ពចិន
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនា ជាមួយឧត្តមសេនីយ៍ទោ Phan Changlong សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានស្នងការនយោបាយមជ្ឈឹមកងទ័ពចិន ដែលបានមកវៀតណាមចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន លើកទី៤។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ នាពេលកន្លងទៅ កងទ័ពនៃប្រទេសទាំងពីរ បានគ្រប់គ្រង រក្សាសន្តិភាព ស្ថិរភាព បង្កលក្ខណះងាយស្រួលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែនលើដីគោក។ កងទ័ពជើងទឹក និងប៉ូលីសសមុទ្រនៃប្រទេសទាំងពីរបានរួមសហការហ្វឹកហាត់ និងផ្លាស់ប្តូរគណៈប្រតិភូជាមួយគ្នា។
តាម VOV5 - វិទ្យុសំឡេងវៀតណាម