• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមជំនួបសន្ទនាតុមូលស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគអាមេរិក-វៀតណាម


នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមជំនួបសន្ទនាតុមូលស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគអាមេរិក-វៀតណាម 

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុង New York នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមជំនួបសន្ទនាតុមូលស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគអាមេរិក-វៀតណាម។ នៅទី​នេះ​ នាយករដ្ឋមន្ត្រី បានជូនដំណឹងចំពោះវិនិយោគិនអំពីបំរ៉ែបំរួលយ៉ាងសកម្មនៃខឿនសេដ្ឋកិច្ចវៀតណាម។ស្ដី​អំ​​ពីការផ្លាស់ប្តូរពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ ភាគីទាំងពីរអាចបង្កើតឡើងតុល្យភាពពាណិជ្ជកម្ម ដោយការនាំចេញផលិតផល ដែលភាគីនីមួយៗមានឧត្តមភាព។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ បានសង្កត់ធ្ងន់ថា៖

“ដោយមានទិសស្លោកគឺរដ្ឋាភិបាលច្នៃប្រឌិត ធ្វើសកម្មភាព ជាថ្មីម្តងទៀតខ្ញុំសូមអះអាងថា៖រដ្ឋាភិបាលបន្តកសាងរដ្ឋាភិបាលមួយប្រកបដោយច្នៃប្រឌិត ធ្វើសកម្មភាព តម្លាភាព ជិតស្និទ្ធិជាមួយសហគ្រាស ហើយបង្កលក្ខណៈ​ងាយស្រួលបំផុតសំរាប់សហគ្រាសនិងវិនិយោគិនវិនិយោគដែលក្នុងនោះមានសហគ្រាសអាមេរិកបានទាក់​ទងជាមួយឱកាសសក្ដានុភាព បរិយាកាសអាជីវកម្មសមភាពនៅវៀតណាម ដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ។”

ក៏នៅទីនេះ លោក Jan Van Acker ប្រធានអាស៊ី ប៉ាស៊ីហ្វីកនៃក្រុមហ៊ុន Merch Sharp &Dohme បានអោយដឹងថា៖          “ អាស៊ី ប៉ាស៊ីហ្វីក ជាទីផ្សារទាក់ទាញបំផុតលើពិភពលោកដោយមានកំណើនខ្ពស់ ដែលក្នុងនោះ​វៀត​​ណាមក៏ជាទីផ្សារទាក់ទាញមួយដែរ។ យើងខ្ញុំបានមានវត្តមាននៅវៀតណាមបានជាង ២០ ឆ្នាំហើយនិងការវិនិយោគលើវិស័យឱសថ ហើយយើងខ្ញុំវាយតំលៃខ្ពស់ការដែលរដ្ឋាភិបាលវៀតណាមកែលំអរគុណភាពសេវាកម្មសុខាភិបាលនិងវិនិយោគសំរាប់វិស័យសុខាភិបាលគុណភាពខ្ពស់។ វៀតណាមបានមានយុទ្ធសាស្ត្រធានាថាដល់ឆ្នាំ​​ ២០២០ ៨០% បរិមាណថ្នាំបានផលិតនៅវៀតណាម ដូច្នេះយើងខ្ញុំបានចាត់ទុកវៀតណាមជាទីផ្សារយុទ្ធសាស្ត្រ​។​”

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខនៅអាមេរិកផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top