នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម
នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលឡាវមកបំពេញទស្សនកិច្ចនៅវៀតណាម អញ្ជើញចូលរួមនិងអញ្ជើញជាសហអធិបតីសម័យប្រជុំលើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។
គោលដៅរបស់កិច្ចប្រជុំលើកនេះគឺបន្តអះអាងនូវអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស នោះគឺបន្តជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាមនិងឡាវ បង្កើនទំនុកទូកចិត្តខាងនយោបាយ ឯកភាពបញ្ជាណែនាំអនុវត្តកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម