ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងាត្រៀមខ្លួនប្រយុទ្ធជាស្រេចនៅកងពល៣១២
កម្មាភិបាល យុទ្ធជនកងពល ៣១២ ស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារត្រៀមខ្លួនប្រយុទ្ធជាស្រេចនៅកងពលលេខ៣១២ នៃបញ្ជាការដ្ឋានកងពលធំទី១ដែលមានទីតាំងនៅស្រុក Pho Yen ខេត្ត Thai Nguyen។នេះជាកងពលធំចំណានមួយក្នុងចំណោមកងពលដំបូងរបស់កងទ័ពប្រជាជនវៀតណាម។
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានគូសបញ្ជាក់នូវប្រពៃណី ដ៏អង់អាចក្លាហាន នាគ្រាសង្គ្រាមរបស់កងពល៣១២ ជាពិសេសក្នុងយុទ្ធនាការប្រវត្តិសាស្ត្រ Dien Bien Phu និងយុទ្ធនាការហូជីមិញ។ នាយករដ្ឋមន្ត្រីបានស្នើឲ្យកម្មាភិបាល យុទ្ធជនកងពល ៣១២ បន្តពង្រីកប្រពៃណីប្រវត្តិសាស្ត្រ និងបង្កើនកម្លាំងតស៊ូប្រយុទ្ធ។ ទន្ទឹមជាមួយគ្នានោះកងពលធំក៏ត្រូវរក្សាវិន័យ របស់កងទ័ពពង្រីកស្មារតីសាមគ្គី ស្រុះចិត្តគំនិតជាមួយគ្នា ដើម្បីខិតខំប្រឹងប្រែងក្លាយទៅជាអង្គភាពគំរូ ក្នុងកងទ័ពទាំងមូល។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញដាំដើមឈើអនុស្សវរីយ៍ ក្នុងបរិវេណរបស់បញ្ជាការដ្ឋានកងពលផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម