ទិដ្ឋភាពនៃជំនួបនេះ
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងយោធភូមិភាគទី៧ នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានមកបំពេញបេសកកម្ម នៅកម្ពុជាជំនាន់មុនៗ។ នៅទីនេះ សម្ដេច ហ៊ុន សែនសង្កត់ធ្ងន់ថាលោកចងចាំនិងមោទនៈអំពីអ្វីៗ ដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបក្ស និងរដ្ឋវៀតណាមបានលៃទុកជូនប្រជាជន កម្ពុជា អំពីទំនាក់ទំនងសាមគ្គីភាពមិត្តភាព រវាងប្រទេសទាំងពីរ។ រយៈពេល៣៨ឆ្នាំក្រោយពីរួចផុតពីការប្រល័យពូជសាសន៍នោះ ប្រទេសកម្ពុជាបានរស់ឡើងវិញ ហើយអភិវឌ្ឍន៍ លើគ្រប់វិស័យទំនាក់ទំនងវៀតណាម - កម្ពុជាកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយថ្ងៃ។ តាងនាមក្រុមអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម ឧត្តមសេនីយ៍ទោ Trieu Xuan Hoa អតីតមេបញ្ជាការកងយោធភូមិភាគទី៧ បានសង្កត់ធ្ងន់ថា៖
“នាបច្ចុប្បន្ន កម្លាំងអមិត្តនានាកំពុងខំប្រឹងប្រែង បំបែកបំបាក់ចំណងសាមគ្គីភាព មិត្តភាព សហប្រតិបតិ្តការ និងវឌ្ឍនភាពរវាងប្រទេសឥណ្ឌូចិនទាំងបី។ យើងខ្ញុំ នឹងប្រឹងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមជាមួយប្រជាជនវៀតណាម កម្ពុជា និងឡាវ ប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំង នឹងឧបាយកលនោះ។ ព្រមទាំងពូនជ្រុំរក្សានិងពង្រីក ដោយឥតឈប់ឈរនូវប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ វៀតណាមនិងកម្ពុជា”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម