នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអតីតសមភាគីអូស្ត្រាលី លោក Kevin Rudd (រូបថត៖VGP/Quang Hiếu )
ថ្លែងមតិក្នុងការជួបសន្ទនា ជាមួយអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Kevin Rudd នារសៀលថ្ងៃទី២៤ខែមិនថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលមាន បំណងជម្រុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយអូស្ត្រាលី សំដៅបង្កើនមិត្តភាព ដោយឥតឈប់ឈររវាងប្រទេសទាំងពីរ។ លោកNguyen Xuan Phuc ឲ្យដឹងថា ទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកំពុងទទួលបានផ្លែផ្កាគួរឲ្យគត់ សម្គាល់ ហើយតម្លៃប្រាក់ពាណិជ្ជកម្មទេ្វភាគីកើន ជាមធ្យម១០ក្នុងមួយឆ្នាំ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានបំណង សហប្រតិបត្តិការលើគ្រប់វិស័យជាមួយអូស្ត្រាលីផងដែរ។
រីឯខ្លួនវិញ អតីតរដ្ឋមន្ត្រីអូស្ត្រាលី លោក Kevin Rudd បានអះអាងថា នឹងបន្ត យកចិត្តទុកដាក់និងគាំទ្រការជម្រុញកិច្ចសហប្រតិបត្តិការ រវាងវៀតណាមជាមួយអូស្ត្រាលី។ ប្រទេសទាំងពីរគប្បីនាំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែ ស៊ីជម្រៅ រួមចំណែកពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់ តែល្អប្រសើរ នាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម