• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាចុងឆ្នាំ២០១៩ វៀតណាមនឹងមានឃុំជាង៥០%ដែលសម្រេចបានបទដ្ឋានជនបទថ្មី


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue
 

 ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា ដល់ចុងឆ្នាំ ២០១៩ វៀត​ណាម​នឹង​មាន​ឃុំចំនួន​ជាង​៥០​%ដែលសម្រេចបាននូវបទដ្ឋាន ជនបទថ្មីពោល​គឺមុន​ពេល​កំណត់មួយ​ឆ្នាំបើ​ធៀប​នឹង​សំណូម​ពរ​នៅក្នុង​សេចក្ដី​ សម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ 
 
ចាំបាច់ត្រូវ​វាយតម្លៃអោយបានឆាប់ៗដើម្បីកសាងយន្តការ គោល នយោបាយនិង​គម្រោង​ថវិកា​សម្រាប់​ការ​វិនិយោគ​សាធារ​ណៈក្នុងរយៈពេលជា មធ្យម ដើ​ម្បីដាក់អោយដំណើរការទាន់ពេលវេលា​ ពីពេលចាប់​ផ្ដើមដំណាក់​កាល ​២០២១-២០២៥”។ សំណូមពរនេះត្រូវបានឧបនា​យករដ្ឋមន្រ្តី វៀតណាមលោ​ក Vuong Dinh Hue លើកឡើ​ងក្នុង​កិច្ចប្រ​ជុំគណៈកម្មាធិការនានាដែលទា​ក់ទិនដល់ ការត្រៀមរៀបចំ ​បូកសរុប​រយៈពេល១៥ឆ្នាំនៃការអនុវត្ត​សេចក្ដីសម្រេចចិត្តរបស់ ​មជ្ឈឹមស្ដីពីសេដ្ឋកិច្ចសមូហភាព រយៈពេល៥ឆ្នាំនៃកា​រអនុវត្តសេចក្ដី សម្រេចចិត្តរបស់​មជ្ឈឹមនិង​សេចក្ដីសម្រេចរបស់រដ្ឋាភិបាលស្ដីពី​ការរៀបចំ ផ្លាស់ប្ដូរថ្មី និ​ង លើកកំពស់​សកម្មភាព​របស់​ក្រុមហ៊ុនកសិ-រុក្ខកម្ម និងការ​បូកសរុបរយៈពេល១០ ឆ្នាំនៃការកសាងជនបទថ្មី​ក្នុងឆ្នាំ​២០១៩។ កិច្ចប្រជុំ​នេះត្រូវបានរៀបចំឡើងនា ព្រឹកថ្ងៃទី១៥ ខែកក្ក​ដា នៅរដ្ឋធានីហាណូយ។
 
ឧប​នាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា ដល់ចុងឆ្នាំ ២០១៩ វៀត​ណាម​នឹង​មាន​ឃុំចំ​នួន​ជាង​៥០%ដែលសម្រេចបាននូវបទដ្ឋាន ជនបទថ្មីពោល​គឺមុន​ពេល​កំណត់​មួយ​ឆ្នាំបើ​ធៀប​នឹង​សំណូម​ពរ​នៅក្នុ​ង​សេចក្ដី សម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ អាស្រ័យដោយ ហេតុនេះ លោក​ឧបនាយក​រដ្ឋមន្រ្តីបានស្នើអោយក្រសួង ស្ថាប័ននិងតំបន់នានា ត្រូវការបូករសុបយ៉ាងហ្មត់ចត់ ជាពិសេស​គឺរូ​បសណ្ឋាន​ជន​បទថ្មីគំរូនិងចលនា កសាង​ជនបទគំរូ​ ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top