23/06/2021 09:45 GMT+7 Email Print Like 0

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់

នារសៀលថ្ងៃទី ២២ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញ ជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការ​បតី​អាល្លឺម៉ង់ លោកស្រី Angela Merkel។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ភាពជាដៃគូយុទ្ធសាស្រ្តជាមួយអាល្លឺម៉ង់និងមានបំណងចង់ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធនិងជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរលើគ្រប់វិស័យ (រូបថតៈ VGP/Nhat Bac)


នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយអាល្លឺម៉ង់និងមានបំណងចង់ពង្រឹងទំនាក់ទំនងជិតស្និទ្ធនិងការជឿទុកចិត្តគ្នា រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ នាយករដ្ឋមន្រ្តីលោកស្រី Angela Merkel បានលើកឡើងថា វៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយតំបន់របស់អាល្លឺម៉ង់ ដោយលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាល្លឺម៉ង់ និងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសនិងទស្សនវិស័យល្អៗជាច្រើន ដែលគួរត្រូវបានជំរុញខ្លាំង។

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព នូវឱកាសដែលបាននាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA)។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្មនិងជលផល ជាពិសេសផ្លែឈើតាមរដូវកាលរបស់វៀតណាមទៅកាន់ទីផ្សារអាល្លឺម៉ង់និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក“កាតឡើង” សម្រាប់ជលផលរបស់វៀតណាមយ៉ាងឆាប់ៗនេះ ព្រមទាំងបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគអឺរ៉ុប - វៀតណាម (EVIPA)។ លោកស្រីអធិការបតី Angela Merkel បានអះអាងថា កិច្ចព្រមព្រៀង EVFTA និង EVIPA គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងភាគីទាំងពីរ ទាំងផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ ដោយសង្កត់ធ្ងន់ថា ធុរកិច្ចអាល្លឺម៉ង់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវៀតណាម ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មកែច្នៃជាដើម។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យប្រទេសអាល្លឺម៉ង់ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីវៀតណាមអាចទទួលបានប្រភពវ៉ាក់សាំងនិងសហការក្នុងការផ្ទេរបច្ចេកវិទ្យា សម្រាប់ការផលិតវ៉ាក់សាំងជាមួយក្រុមហ៊ុនឱសថអាល្លឺម៉ង់។ លោកស្រីអធិការបតី អាល្លឺម៉ង់បានអះអាងអំពីគោលនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩ ផង ដែរ។

នាយករដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃខ្ពស់និងបញ្ជាក់ពីការបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងការគាំទ្រគ្នាទៅវិញទៅមក រវាង វៀតណាមនិងអាល្លឺម៉ង់នៅតាមបណ្តាវេទិកានិងអង្គការអន្តរជាតិ ជាពិសេសទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ និងសហភាពអឺរ៉ុប (EU)។ ក្នុងការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍និងការគោរពច្បាប់ ដែលជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ឯកភាពជំរុញភាគីនានា អនុវត្តន៍ពេញលេញនូវសេចក្តីថ្លែងការណ៍សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចរចារដើម្បីកសាងឯកសារនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព សមស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ