17/02/2019 11:12 GMT+7 Email Print Like 0

ធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងជប៉ុននិងវៀតណាម


 អគ្គនាយកទីភ្នាក់ងារសារ ព័ត៌មានវៀតណាមលោកNguyen Duc Loi (ខាងឆ្វេង) ធ្វើសម្ភាសន៍ជាមួយនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀត ណាមនិងជប៉ុន (រូបថត៖ TTXVN)
 

 ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅជប៉ុន អគ្គនាយកទីភ្នាក់ងារសារ ព័ត៌មានវៀតណាមលោក Nguyen Duc Loi បានធ្វើសម្ភាសន៍ជាមួយនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អំពីទំនាក់​ទំនង​ភាព​ជាដៃ​គូយុទ្ធសាស្ត្រ​ រវាងវៀត ណាមនិង​ជប៉ុន​។

វាយ​តម្លៃចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីលោក Shinzo Abe បានចាត់ទុកថា ចំណុច​គន្លឹះ​ក្នុងទំនាក់​ទំនងភាពជាដៃគូរវាងជប៉ុន ​និងវៀតណាមនោះ គឺ​ដើម្បីរួមចំណែក​ទៅក្នុង​សន្តិភាព​និងវិបុលភាព​ក្នុងតំបន់​។ នាបច្ចុប្បន្ន ប្រទេសទាំងពីរមានការប្រាស្រ័យ រវាងប្រជា​ជនជាមួយប្រជាជនក៏ដូ​ច ជាការ​ប្រាស្រ័យ​ផ្នែកសេដ្ឋកិច្ចយ៉ាងស្វាហាប់ណាស់។​ ជប៉ុនមានគោល បំណង ​ចង់ សហប្រតិបតិ្តការ​ជាមួយ​វៀត​ណាម ​ដើម្បីដោះស្រាយបញ្ហានានាទាក់ទិនដល់ ស​ន្តិសុខការពារជា​តិ បញ្ហាតំបន់​ក៏ដូច​ការបញ្ហា​អភិវឌ្ឍ​សេដ្ឋកិច្ច​​ផង​ដែរ។ នាយក រដ្ឋមន្រ្តីលោក Shinzo Abe បានអះអាងថា ជប៉ុ​នមានគោលបំណងចង់ធ្វើអោយ ស៊ីជំរៅ​ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពី​រ។
 
ស្ដីពីសក្ដានុភាពអភិវឌ្ឍនៃទំនាក់ទំនងរវាងជប៉ុន ​និងវៀតណាមនាពេលខាងមុខ លោក S​hinzo Abe បាន​ចាត់​​ទុកថា ទំនាក់ទំនងរវាងប្រទេស​ទាំងពីរត្រូវតែ ជាទំនាក់ទំនងជួយ​ឧបត្ថម្ភ​គ្នានិង​សហប្រតិបត្តិការ​​គ្នា​ទៅ​វិញ​ទៅមក។ លោកនាយករដ្ឋមន្រ្តីក៏បា​ន ជម្រាបថា ជប៉ុន​មាន​គោលបំណង​ចង់រួមជា​មួយវៀត​ណាមដោះ​ស្រាយប​ញ្ហា នានាក្នុងតំបន់ ព្រមទាំងស្ថាបនាតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ី​ហ្វិកប្រកបដោយសេរី ​ភាពនិង​បើក​ចំហរ​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ