• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើសកម្មភាពល្អស្អាតដើម្បីបរិស្ថានដែលគ្មានកាកសំណល់


 យុវជនវៀតណាមទាំងអស់គ្នា រួមដៃគ្នាធ្វើសកម្មភាពល្អ ដើម្បីបរិស្ថានគ្មានកាកសំណល់
 

 នាថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ (ចំណុះ​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយ​និស្តហូជីមិញ) បានរួមសហការជាមួយក្រសួងធន ធាននិងបរិស្ថាន និងមជ្ឈមណ្ឌលព័ត៌មាន VTV24 និងក្រុម​ហ៊ុន PSC Media រៀបចំកម្មវិធីមួយក្រោមប្រធានបទ “លក្ខណៈ​ល្អឥត​ខ្ចោះ​មួយ​ដើម្បី​បរិស្ថាន​ដែល​គ្មាន​កាក​សំណល់” ដោយមានការចូលរួមពីសមាជិកនៃសម្ព័ន្ធយុវជន និងប្រជាជនទីក្រុងហាណូយ ជិត ២០០០ នាក់។
 
ចំណុច​លេចធ្លោនៃកម្មវិធីនេះគឺក្បួនដង្ហែររបស់បុគ្គលិកអនាម័យបរិស្ថានចំនួន ២០ នាក់ ជាមួយនឹងសារ “មាតុ​ប្រទេស​វៀតណាមពណ៌ខៀវស្រងាត់អាចនឹងស្អាតស្អំជារៀងរហូតបានដែរឬទេ។ ប្រការនេះ​គឺអាស្រ័យ​លើសកម្ម​ភាព​របស់លោកអអ្នក អាស្រ័យលើលោកអ្នកតែប៉ុណ្ណោះ” និងកម្មវិធីបង្ហាញម៉ូដ​សំលៀក​បំពាក់​ពិសេស​ដែលសម្តែង​ដោយបវរកញ្ញា និងអ្នកបង្ហាញម៉ូដ ជាង២​០នាក់ ហាក់ដូច​ជាបាន​លើក​ទឹកចិត្ត​ដល់​អ្នក​ចូល​រួម​ផងដែ​រ។ លោកស្រី Do Thi Kim Hoa នាយកមជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ បានមានប្រសាសន៍ថា៖  “សម្រាប់កម្ម​វិធីឆ្នាំនេះ យើងចង់ផ្សព្វផ្សាយសារដ៏មានអត្ថន័យមួយ ដល់សហគមន៍ថា ការមានចិត្តសប្បុរស ធ្វើអំពើល្អ​ គឺមិនមែនជាសកម្មភាពដែលហួសហេតុពេកនោះទេ វាគ្រាន់តែជា​សកម្មភាព​ដែល​យើ​ង​អាច​ធ្វើរាល់​ថ្ងៃដើ​ម្បីការពារបរិស្ថានប៉ុណ្ណោះ។ មិត្តយុវជនទាំងអស់គ្នាឬប្រជាជន អាចមានចិត្តធ្វើ​សកម្មភាព​ល្អចំពោះ​បរិស្ថានជារៀងរាល់ថ្ងៃ តាមរយៈការមិនបោះចោលសំរាមផ្តេសផ្តាស ប្រមូល​សំរាម​នៅ​កន្លែង​ដែល​ត្រឹម​ត្រូវ​ និងបែងចែកប្រភេទសំរាម ជាពិសេសគឺយើងប្រើផលិតផលដែលស្និទ្ធស្នាល ជាមួយបរិស្ថានផងដែរ”។
 
បន្ទាប់​ពីការបំផុសទិវាធ្វើសកម្មភាពល្អបរិស្ថាន សមាជិកសម្ព័ន្ធយុវជននិងប្រជាជនជាង ១០០០ នាក់ ក៏បាន​ចូល​រួម​ការដង្ហែក្បួន តាមវិថីដើរថ្មើរជើង ដើម្បីផ្សព្វផ្សាយអំពីការការពារបរិស្ថាន ក៏ដូចជា​ប្រមូល​សំរាម​នៅ​ជុំវិញ​បឹង Hoan Kiem ផងដែរ។ ទន្ទឹមជាមួយគ្នានោះ គឺឃោស​នា​ឲ្យបោះចោល​សំរាមនៅ​ទីកន្លែង​ដែលបាន​កំណត់​ និងចែក ថង់ប្រើប្រាស់ទៅផ្សារច្រើនដងសម្រាប់ប្រ​ជាជ​ន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top