13/10/2021 12:08 GMT+7 Email Print Like 0

ធុរជនវៀតណាមខិតខំប្រឹងប្រែងជំនះលើការលំបាក រួមចំណែកនាំប្រទេសជាតិអភិវឌ្ឍប្រកបដោយចីរភាព

ថ្វីត្បិតតែជួបប្រទះនឹងការលំបាក បញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែធុរជនគ្រប់រូប បានបង្ហាញពីការទទួលខុសត្រូវ ស្មារតីសាមគ្គីភាព ជួយទំនុកបម្រុងគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំទូទាំងប្រទេសតាមប្រព័ន្ធវីដេអូជាមួយតំណាងអង្គភាពអាជីវកម្ម សមាគមន៍អង្គភាពអាជីវកម្មនិងបណ្ដាខេត្ត ក្រុងអំពីការដោះស្រាយការលំបាក ជំរុញផលិតកម្មអាជីវកម្មក្នុងបរិបទនៃជម្ងឺកូវីដ-១៩។ (រូបថត៖ VOV)


ក្នុងឱកាសទិវាធុរជនវៀតណាម (ថ្ងៃទី១៣ ខែតុលា) នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Pham Minh Chinh បានអញ្ជើញផ្ញើរសារលិខិតទៅកាន់ជួរធុរជន លើទូទាំងប្រទេស។ ក្នុងសារលិខិត លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ក្នុងអំឡុងជិត២ឆ្នាំកន្លងមក ជួរធុរជនបានរួមវិភាគទានទៅក្នុងការអភិវឌ្ឍប្រទេសជាតិ ផង ហើយចូលរួមយ៉ាងសកម្មក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផង។ ថ្វីត្បិតតែជួបប្រទះនឹងការលំបាក បញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែធុរជនគ្រប់រូប បានបង្ហាញពីការទទួលខុសត្រូវ ស្មារតីសាមគ្គីភាព ជួយទំនុកបម្រុងគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។ ជាពិសេស បន្ទាប់ពីលោកអគ្គលេខាបក្ស Nguyen Phu Trong ចេញ សេចក្ដីអំពាវនាវ ធុរជនជាច្រើនបានជួយជ្រោមជ្រែងភ្លាមមួយរំពិច ដោយមានការ រួមវិភាគទានដ៏សំខាន់ ថ្លៃថ្លានិងជាក់ស្ដែងទៅក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតកូវីដ ១៩។

លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលនឹងបន្តមានដំណោះស្រាយ ដើម្បីជួយគាំទ្រជួរធុរជនជំនះពុះពារលើការលំបាក បោះជំហានឈានទៅមុខ ហើយ កំពុងកសាងកម្មវិធីស្ដារ អភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នា នោះ ដាក់ពង្រាយវិធានការសុខាភិបាលដោយមានលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាព សមស្រប ប្រសិទ្ធភាព ជាពិសេសគឺយុទ្ធសាស្ត្រវ៉ាក់សាំង ដើម្បីជួយឧបត្ថម្ភអង្គភាព អាជីវកម្ម ធុរជន ស្ដារផលិតកម្មអាជីវកម្មយ៉ាងឆាប់រហ័ស នាំឲ្យជីវភាពរស់នៅវិល ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ លើសពីនេះទៅទៀត រដ្ឋាភិបាលនិងស្ថាប័នមាន សមត្ថកិច្ចនានានឹងជំរុញខ្លាំងការកែទម្រង់របៀបរបប ដោះស្រាយការលំបាក ការ ជំពាក់ជំពិន កៀងគរប្រភពធនធាន កែទម្រង់បែបបទរដ្ឋបាល បង្កើតបរិយាកាស អាជីវកម្មបើកចំហរ ប្រកបដោយសមភាព សម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍនិងធ្វើ សមាហរណកម្មអន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ដោយមានការ ប្រមូលផ្ដុំនូវប្រាជ្ញា ទេពកោសល្យ ចក្ខុវិស័យ ឫទ្ធានុភាព ទឹកចិត្តមេត្តាករុណា និង ស្មារតីស្នេហាជាតិ ធុរជនម្នាក់ៗនឹងជំនះលើការលំបាក រួមចំណែកនាំប្រទេសជាតិ អភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះដែរ រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានកត់សម្គាល់ការជួយ ឧបត្ថម្ភ ការគាំទ្រនិងការរួមដំណើររបស់ធុរជន អង្គភាពអាជីវកម្មបរទេសទាំងអស់ ដែលបានរួមវិភាគទានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាមក៏ដូចជាក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ ផងដែរ។ រដ្ឋាភិបាលនឹងបន្តបង្កលក្ខណៈ ងាយស្រួលដើម្បីជួយធុរជន អង្គភាពអាជីវកម្មបរទេសនឹងនរចិត្តវិនិយោគ ធ្វើអាជីវកម្ម យ៉ាងយូរអង្វែងនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ