15/04/2021 14:12 GMT+7 Email Print Like 0

ធានាឲ្យព័ត៌មានអំពីការបោះឆ្នោតមកដល់នឹងប្រជាជនគ្រប់រូប

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០២១-២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ឧសភា ខាងមុខ គឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់វៀតណាម។ នាបច្ចុប្បន្ន ការងារឃោសនាអំពីការបោះឆ្នោត កំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លាក្រោមគ្រប់រូបភាព នៅតាមមូលដ្ឋានទាំងអស់។ នេះជាមូលដ្ឋានដ៏សំខាន់ដើម្បីជួយម្ចាស់ឆ្នោតក្នុងទូទាំង ប្រទេសយល់ដឹងយ៉ាងត្រឹមត្រូវនិងច្បាស់លាស់អំពីស្មារតីធ្វើម្ចាស់ និងទំនួលខុសត្រូវ របស់ខ្លួន នៅពេលចូលរួមការបោះឆ្នោត ព្រមទាំងធានាឲ្យប្រជាជនគ្រប់រូបចាប់ពីតំបន់ វាលទំនាបរហូតដល់តំបន់ព្រៃភ្នំ តំបន់កោះសមុទ្រ សុទ្ធតែទទួលបានព័ត៌មានស្ដីពីការបោះ ឆ្នោត។ អាស្រ័យហេតុនោះ ប្រជាជនអាចបោះឆ្នោតជ្រើសរើសតំណាងដ៏ឆ្នើមបំផុត ដែលសក្តិសមចូលរួមរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។

រូបភាពដ៏សម្បូរបែប

ការងារឃោសនាអំពីការបោះឆ្នោតតែងតែត្រូវបានដំណើរការនៅមុន ក្នុង និង ក្រោយពីការបោះឆ្នោត។ ប៉ុន្តែ ដំណាក់កាលកំពូលគឺចាប់តាំងពីដើមខែមេសារហូត ដល់ថ្ងៃទី២៣ ឧសភា ដែលជាថ្ងៃប្រារព្ធធ្វើឡើងការបោះឆ្នោត។ ក្នុងអំឡុងពេលត្រៀម រៀបចំឲ្យការបោះឆ្នោត ការងារឃោសនាព័ត៌មាន ត្រូវបានអនុវត្តន៍តាមប្រព័ន្ធ ចាប់ តាំងពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គណៈ កម្មាធិការរៀបចំការបោះឆ្នោតគ្រប់ ជាន់ថ្នាក់ ស្ថាប័នសារព័ត៌មានក្រោមឱវាទមជ្ឈឹមនិងប្រចាំមូលដ្ឋាន គណៈអចិន្រ្តៃយ៍នៃ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ជា ដើម។ ការរៀបចំការងារឃោសនាតាមប្រព័ន្ធយ៉ាងដូច្នេះ បានធានាឲ្យប្រជាពលរដ្ឋ ទាំងអស់ អាចទទួលយកព័ត៌មានអំពីការបោះឆ្នោតប្រកបដោយសមភាព។

ក្នុងបរិបទដែលបច្ចេកវិទ្យាព័ត៌មាននិងបណ្ដាញសង្គមអភិវឌ្ឍយ៉ាងខ្លាំងក្លានា បច្ចុប្បន្ន រូបភាពនៃការឃោសនាអំពីការបោះឆ្នោតក៏កាន់តែសម្បូរបែបផងដែរ។ បណ្ដា ស្នាដៃបោះពុម្ភឃោសនា (infographic, poster, banner) នៅលើប្រព័ន្ធគេហទំព័រ បណ្ដាញសង្គម; កម្មវិធីជួបសន្ទនា ការប្រឡង ការបើកដំណើរការគេហទំព័រឃោសនា អំពីការបោះឆ្នោត ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធផ្សាយសម្លេងនៅមូលដ្ឋាន ត្រូវបាន ឆ្លៀតយកប្រើប្រាស់ជាអតិបរមា។ លោក Vu Dai Thang នាយករងនៃមន្ទីរព័ត៌មាននិងទូរគមនា គមន៍ទីក្រុងហាយហ្វុង វាយតម្លៃថា៖ “ការងារឃោសនាអំពីការបោះ ឆ្នោត ចូលរួមចំណែកដ៏សំខាន់ក្នុងការផ្គត់ផ្គង់ព័ត៌ មានឲ្យទាន់ពេលវេលាដល់បណ្ដាអង្គការ បុគ្គលនិងប្រជាជនទាំងអស់។ ជាពិសេស ការឃោសនាតាមប្រព័ន្ធវ៉ែបសាយ ជួយឲ្យប្រជាជនអាចប្រើប្រាស់ឧបករណ៍ចល័ត ដែលមានការតភ្ជាប់អ៊ីនធឺរណិត ដើម្បីចូលអានព័ត៌មាន ឯកសារណែនាំពីការបោះ ឆ្នោតនៅគ្រប់ពេលវេលាគ្រប់ទីកន្លែង”។

ក្រៅពីភាពសម្បូរបែបអំពីរូបភាពឃោសនា ដើម្បីធានាឲ្យព័ត៌មានអាចមកដល់ ប្រជាជនគ្រប់រូប អាជ្ញាធរមូលដ្ឋាននៅតំបន់ជនជាតិភាគតិចនានាក៏បានយកចិត្តទុក ដាក់ខ្ពស់ដល់ការឃោសនាតាមរូបភាពដ៏សមស្របនឹងទំនៀមទំលាប់ លក្ខណៈជីវភាពរស់នៅ និងភាសារបស់ជនរួមជាតិ។ លោក Ma Van Huu កម្មាភិបាលផ្នែកវប្បធម៌ ព័ត៌មាន-កីឡា នៅឃុំ Co Linh ស្រុក Pac Nam ខេត្ត Bac Kan ឲ្យដឹងថា៖ “ជារៀងរាល់ថ្ងៃ យើងខ្ញុំធ្វើព័ត៌មានជាភាសាជនជាតិ Tay ជនជាតិ Mong ដោយ ផ្អែកលើព័ត៌មានពីស្រុក ព្រមទាំងមានព័ត៌មានជាភាសាវៀតណាមទៀត ដើម្បីចាក់ ផ្សាយតាមប្រព័ន្ធអូប៉ាល័រផ្សាយសម្លេងនិងឧបករណ៍បំពងសម្លេងឃោសនាចល័ត”។

បង្កើតឡើងឯកភាពនិងការស្រុះចិត្តគំនិត

ជំហានៗដើម្បីត្រៀមរៀបចំឲ្យការងារបោះឆ្នោតជ្រើសតាំងសមាជិកសភានិង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ កំពុងប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមការ កំណត់។ ការងារឃោសនាព័ត៌មាន ត្រូវអនុវត្តន៍ដោយភាពម្ចាស់ការ ភាពច្នៃប្រឌិត និងទូលំទូលាយ ដែលជួយឲ្យប្រជាជនយល់ដឹងច្បាស់ពីគោលដៅ អត្ថន័យនិងសារ សំខាន់នៃការបោះឆ្នោត។ លោក Hoang The Minh ពលរដ្ឋម្នាក់នៅឃុំ Hoa Binh ទីក្រុងហាឡុង ចែករំលែកថា៖ “ខ្ញុំចាត់ទុកថាការងារឃោសនាអំពីការបោះឆ្នោតលើកនេះ ត្រូវបានអនុវត្តន៍យ៉ាង ល្អណាស់។ នៅពេលប្រជុំម្ចាស់ឆ្នោត បងប្អូនមកចូលរួមយ៉ាងពេញលេញ ដើម្បីស្វែង យល់និងជ្រួតជ្រាបព័ត៌មានអំពីការបោះឆ្នោត។ ក្រៅពីនោះ ប្រជាជនក៏តាមដានព័ត៌ មានតាមរយៈវិទ្យុ អូប៉ាល័រសាធារណៈ យ៉ាងញឹកញាប់ផងដែរ។ អាស្រ័យដោយមាន ការឃោសនា ពួកគេមានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីខ្លឹមសារនេះ”។

ការងារឃោសនា គឺជាកត្តាមួយក្នុងចំណោមកត្តាដែលអាចសម្រេចលើជោគ ជ័យនៃការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។ ការងារនេះ បង្កើតឡើងឯកភាពអំពី ការយល់ដឹង ការស្រុះចិត្តគំនិតក្នុងសង្គម ដែលចូលរួមចំណែករៀបចំប្រកបដោយ ជោគជ័យនូវការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៥និងតំណាងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ