08/11/2020 14:57 GMT+7 Email Print Like 0

ធានាឲ្យបានដាច់ខាតនូវសន្តិសុខនិងសុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧


ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)
 

នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងហាណូយ អនុគណៈកម្មការសន្តិសុខ-សុខា ភិបាលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ បានបើកកិច្ចប្រជុំលើកទី៧ ដើម្បីវាយតម្លៃចំពោះលទ្ធផលការងារហើយដាក់ឲ្យដំណើរការនូវការងារត្រៀមសំខាន់ៗសម្រាប់កិច្ចប្រជុំនេះ។ ថ្លែងនៅទីនេះ លោកឧត្តមសេនីយ៍ ឯកបម្រុង Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងជា ប្រធានអនុគណៈកម្មការ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆ្នាំ២០២០ ដែលវៀតណាមកំពុងជា ប្រធានអាស៊ាន ហេតុដូច្នេះ ការធានាយ៉ាងដាច់ខាតនូវសន្តិសុខនិងសុវត្ថិ ភាពសម្រាប់កិច្ចប្រជុំនេះមានអត្ថន័យនយោបាយដ៏ធំធេង ដោយរួមចំណែក ដល់ការបន្តពង្រឹងឋានៈ តួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ ក៏ដូចជាលើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរ ជាតិផងដែរ។ លោកអនុរដ្ឋមន្រ្តី Bui Van Nam បានស្នើឲ្យអនុគណៈកម្មការ ត្រូវគៀរគរកម្លាំងនិងមធ្យោបាយទាំងអស់សំដៅធានាឲ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព រួមចំណែកដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ