ធានាសិទ្ធិបង្កើតសមាគមអោយសមស្របជាមួយគោលការណ៍ធ្វើសមាហរណកម្មអន្តរជាតិ
ពិភាក្សាអំពីពង្រាងច្បាប់ ស្ដីអំពីសមាគម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១២ មតិជាច្រើន បានស្ដីអំពីការបង្កើតសមាគម របស់អាណិកជន ការតភ្ជាប់ ចូលរួម សមាគមនៅឯបរទេស ទទួលជំនួយពីបរទេស។
ស្ដីអំពីសិទ្ធិបង្កើតសមាគម ជនវៀតណាមនៅឯបរទេស សមាជិកសភាមណ្ឌលខេត្ត Kon Tum លោក To Van Tam បានអោយដឹងថា៖
“សិទ្ធិបង្កើតសមាគម របស់ជនវៀតណាមនៅឯបរទេសយ៉ាងណានោះគឺ មិនទាន់បានកំណត់ក្នុងច្បាប់នៅឡើយ។ ទោះបីជាគេកំពុងធ្វើការ បំពេញបេសកកម្មនៅឯបរទេស ប៉ុន្តែនៅកាន់សញ្ជាតិវៀតណាម នៅជាពលរដ្ឋវៀតណាម ជាផ្នែកមួយមិនអាចកាត់ផ្តាចចេញពីប្រទេសជាតិវៀតណាមបានទេ ដូច្នេះគេក៏មានសិទ្ធិបង្កើតសមាគមដែរ។ ដូច្នេះ ខ្ញុំស្នើអោយបំពេញបន្ថែមសិទ្ធិបង្កើតសមាគមរបស់ជនវៀតណាម នៅឯបរទែស ក្នុងពេលចូលរួមសមាគមនៅវៀតណាម៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម