ព័ត៌មាន

ធានាសិទ្ធិបង្កើតសមាគមអោយសមស្របជាមួយគោលការណ៍ធ្វើសមាហរណកម្មអន្តរជាតិ


ធានាសិទ្ធិបង្កើតសមាគមអោយសមស្របជាមួយគោលការណ៍ធ្វើសមាហរណកម្មអន្តរជាតិ

ពិភាក្សាអំពីពង្រាង​ច្បាប់ ស្ដីអំពីសមាគម នា​ថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌ​សម័យ​ប្រជុំលើក​ទី២ រដ្ឋ​សភាវៀ​ត​ណាម​ នីតិកាល​ទី១២ មតិ​ជាច្រើន​ បានស្ដីអំពីការ​បង្កើត​សមាគម របស់​អាណិក​ជន ការ​តភ្ជាប់ ចូល​រួម​ សមាគម​នៅឯ​ប​រទេស ទទួល​ជំនួយ​ពីបរទេស។

​ស្ដីអំពីសិទ្ធិបង្កើតសមាគម ជនវៀតណាមនៅឯបរទេស សមាជិកសភាមណ្ឌល​ខេត្ត​ Kon Tum លោក To Van Tam បាន​អោយដឹង​ថា៖

​“​សិទ្ធិបង្កើតសមាគម របស់ជនវៀតណាមនៅឯបរទេសយ៉ាងណានោះគឺ មិន​ទាន់​បាន​កំណត់​ក្នុង​ច្បាប់​នៅ​ឡើយ​។ ទោះ​បីជា​គេកំ​ពុង​ធ្វើការ បំពេញ​បេសកកម្ម​នៅឯ​បរ​ទេស ប៉ុន្តែ​នៅកាន់សញ្ជាតិ​វៀត​ណាម នៅ​ជាពល​រដ្ឋ​វៀត​ណាម ​ជាផ្នែកមួយ​មិនអាច​កាត់ផ្តាចចេញ​ពីប្រទេសជាតិ​វៀតណាម​បានទេ ដូច្នេះគេក៏មានសិទ្ធិ​បង្កើត​សមាគម​​ដែរ​។ ដូច្នេះ ខ្ញុំស្នើអោយបំពេញបន្ថែម​សិទ្ធិបង្កើត​សមាគមរបស់ជនវៀត​ណាម នៅឯបរទែស ក្នុងពេល​ចូល​រួមសមាគម​នៅវៀតណាម៕”​

 

តា​​ម VOV5 - វិទ្យុសំឡេងវៀតណាម
 


top