• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោក (WB) វាយតម្លៃជាវិជ្ជមានទៅលើស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២១

យោងតាមរបាយការណ៍ដែលទើបតែចេញផ្សាយដោយធនាគារពិភពលោក (WB) ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមកាលពីខែមីនាកន្លងមកនេះបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមានការវិវឌ្ឍន៍វិជ្ជមាន ដោយសារវិធានការគ្រប់គ្រងការរីករាល ដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចាក់វ៉ាក់សាំង ក៏ដូចជាត្រូវមានគោលនយោបាយជួយគាំទ្រ និងធ្វើអន្តរាគមន៍ទាន់ពេលវេលាសំរាប់វិស័យឯកជនផងដែរ។

ការផលិតនៅក្រុមហ៊ុន NMS វៀតណាម (មានដើមទុនវិនិយោគរបស់ជប៉ុន) (រូបថត៖ VNA)


ទន្ទឹមនឹងនេះធនាគារពិភពលោកក៏បានវាយតម្លៃថា វិធានការណ៍ឆ្លើយតបទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាមបានជួយគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័សនៅចុងខែមករាឆ្នាំ ២០២១។ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៨% បើប្រៀបធៀបនឹងយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ហើយការលក់រាយទំនិញនិងសេវាកម្មសរុបបានកើនឡើង ០,៣% បើប្រៀបធៀបនឹងខែមុន និង ៨,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរឲ្យកត់សម្គាល់ថា ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាមបានប្រមូលថវិកាជាតិចំនួន ២៨៦.៧០០ ពាន់លានដុង ដែលខ្ពស់ជាង ០,៦% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ នេះជាលើកដំបូងដែលការប្រមូលថវិកាសរុបរបស់រដ្ឋ បានកើនឡើងចាប់តាំងពីវិបត្តិជំងឺកូវីដ- ១៩ ផ្ទុះឡើងកាលពីមួយឆ្នាំមុន។ លទ្ធផលវិជ្ជមាននេះបានឆ្លុះបញ្ចាំងពីការស្តារសេដ្ឋកិច្ចឡើងវិញដែលកំពុងបន្តប្រព្រឹត្តទៅ។

នាពេលខាងមុខនេះ ធនាគារពិភពលោកជឿជាក់ថាវៀតណាមគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីព្រោះសកម្មភាពនេះនឹងជះឥទ្ធិពលដល់អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ប្រទេសវៀតណាមទំនងជាត្រូវការធ្វើអន្តរាគមន៍គោលនយោបាយរូបិយវត្ថុនិងសារពើពន្ធបន្ថែមទៀត ដើម្បីជួយស្តារឡើងវិញនូវតម្រូវការរបស់វិស័យឯកជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top