13/08/2020 13:44 GMT+7 Email Print Like 0

ទំនាញធំមកពីគោលនយោបាយ៖ សេចក្តីសម្រេចចិត្តនៃរដ្ឋាភិបាលអំពីដំណោះស្រាយជំរុញការអភិវឌ្ឍឧស្សាហកម្មជំនួយ


ច្នៃបង្គា​នាំចេញ​នៃក្រុមហ៊ុន​ទទួលខុសត្រូ​វមានកម្រិត​​ថុង​ធ្វឹន​ (Thong Thuan) - សាខា​និញ​ធ្វឹន​ (Ninh Thuan)។ រូបថត៖​ កុង​ធឺ - ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​
 

នា​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ​ទើប​ចុះហត្ថលេខា​ប្រកាសលើ​​សេចក្តី​សម្រេច​ចិត្ត​ 115/NQ-CP អំពី​ដំណោះស្រាយ​ជំរុញការ​​អភិវឌ្ឍ​​ឧស្សាហកម្ម​ជំនួយ ​ជាមួយនឹង​គោល​នយោបាយ​​ថ្មី​ រំពឹង​នឹង​បង្កើត​ទំនាញ​ធំ​សម្រាប់​ឧស្សាហកម្ម​ជំនួយ​និង​ឧស្សាហកម្ម​ច្នៃ ច្នៃ​ប្រឌិត​។​

សេចក្តី​​សម្រេច​ចិត្ត​​ដាក់​គោល​ដៅ​ទៅដល់ឆ្នាំ​​២០២៥ សហគ្រាស​វៀតណាម​​មាន​សមត្ថភាព​ផលិត​ចេញ​ផលិតផល​ឧស្សាហកម្ម​ជំនួយ​ ដែល​មាន​លក្ខណៈ​ប្រកួត​​ប្រជែង​ខ្ពស់​ ឆ្លើយ​តប​បាន​តម្រូវការ​ចំបាច់​សម្រាប់​ផលិតកម្ម​ ប្រើប្រាស់​ក្នុង​ស្រុក​​ចំនួន​៤៥% ស្រូប​យក​តម្លៃ​ផលិត​ទូទាំង​វិស័យ​ឧស្សាហកម្ម​ចំនួន​១១% ​​សហគ្រាស​ចំនួន​១០០០​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​​ផ្ទាល់​ សម្រាប់​សហគ្រាស​តំឡើង​ និង​សាជីវកម្ម​ពហុជាតិ​ នៅ​លើទឹក​ដី​វៀតណាម​ ក្នុងនោះ​សហគ្រាស​ក្នុងស្រុក​ស្រូប​យក​​ប្រហែល​៣០%​។​

ឆ្នាំ​២០៣០ ផលិត​ផល​​ឧស្សាហកម្ម​ជំនួយ​ឆ្លើយ​តប​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​ចំនួន​៧០% ស្រូប​យក​១៤%​នៃ​តម្លៃ​ផលិត​ឧស្សាហកម្ម​ ​​សហគ្រាស​ចំនួន​២០០០​ដែលគ្រប់​សមត្ថភាព​ផ្គត់​ផ្គង់​ផ្ទាល់​ សម្រាប់​សហគ្រាស​តំឡើង​ និង​សាជីវកម្ម​ពហុ​ជាតិ ​នៅលើ​ទឹក​ដី​វៀតណាម​។

ដើម្បី​អនុវត្ត​គោល​ដៅ​ខាងលើ​ សេចក្តី​សម្រេចចិត្ត​ដាក់​ចេញ​​ដំណោះស្រាយ​​សំខាន់ៗ​មាន​០៧ក្រុម​រួម​មាន​៖​

កសាង​​ សុក្រិត​ ​និង​ពង្រាយ​ប្រសិទ្ធភាព​ សមកាល​យន្តការ​ គោល​នយោបាយ​​ពិសេស​អភិវឌ្ឍន៍​​ឧស្សាហកម្ម​ជំនួយ​​ និង​វិស័យ​ឧស្សាហកម្ម​ច្នៃ ច្នៃប្រឌិត​ អាទិភាព​អភិឌ្ឍន៍​ធានា​លក្ខណៈ​ងាយ​ស្រួល​ សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​​ជំនួយ​ សមកាល​កសាង​និង​ពង្រាយ​​គោលនយោបាយ​​ប្រសិទ្ធភាព​សម្រាប់​គ្រប់​វិស័យ​ឧស្សាហកម្មវត្ថុធាតុ​ ​​និង​អភិឌ្ឍន៍​ទីផ្សារ​សម្រាប់​គ្រប់វិស័យ​ឧស្សាហកម្ម​ផលិត​ តំឡើងផលិតផល​សម្រេច​ បង្កើតខឿន​មូលដ្ឋាន​សម្រាប់​ឧស្សាហូបនីយកម្ម​ តាម​ទិស​ដៅទំនើប​និង​រឹង​មាំ​។
.......

សេចក្តីសម្រេចចិត្តនៃរដ្ឋាភិបាល អំពីដំណោះស្រាយជំរុញការអភិឌ្ឍឧស្សាហកម្មជំនួយជាមូលដ្ឋាន បុព្វហេតុ សម្រាប់ក្រសួង វិស័យស្រាវជ្រាវដាក់ចេញគោលនយោបាយលម្អិត ដើម្បីដោះស្រាយនូវបញ្ហាផ្ទៃក្នុង នៃឧស្សាហកម្មវៀតណាម ដើម្បីបន្តជំរុញការអភិវឌ្ឍឧស្សាហកម្មជំនួយវៀតណាមក្នុងអំឡុងពេលខាងមុខ។ គោលនយោបាយជាក់ស្តែង កម្លាំងខ្លាំងគ្រប់គ្រាន់ និងទាន់ពេលជំរុញការអភិឌ្ឍនៃឧស្សាហកម្មជំនួយ បើកកាលានុវត្តន៍សម្រាប់វៀតណាម ស្កាត់មុខចរន្តដើមទុនវិនិយោគធំ ក្នុងនិន្នាការ​បម្លាស់ទី​នៃប្រព័ន្ធតម្លៃសកលលោក ក៏ដូចជាផ្លាស់ប្តូរថ្មីទម្រង់អភិឌ្ឍន៍ឧស្សាហកម្ម។

អនុវត្តន៍៖​ កាសែតរូបភាព​វៀតណាម​​


បណ្តាព័ត៌មានបានផ្សាយ