ទេសចរណ៍ ទៅដាឡាតពិសោធន៍ផ្ទះសំណាក់បំពង់លូ 25/04/2016 Dalat Discovery Home ជាមណ្ឌលផ្ទះសំណាក់មានរូបរាងដូចបំពង់លូ ដែលមានបន្ទប់បិទជិតចំនួន១០បន្ទប់ បានរចនាយ៉ាងប្រណិតមានសន្តាប់ធ្នាប់និងងាយស្រួលដេក ស្ថិតនៅលើកំពូលខ្ពង់រាបទូលាយ១.២០០ម៉ែត្រការេ នៅជាប់ជាយក្រុងដាឡាត។ ទោះបីទើបសម្ពោធឆ្លងនៅដើមឆ្នាំ២០១៦ ប៉ុន្តែ Dalat Discovery Home ទាក់ទាញបានភ្ញៀវទេសចរណ៍យ៉ាងច្រើន មកពិសោធន៍នៅទីនេះ។ ម្ចាស់របស់ Dalat Discovery Home គឺបងងោអាញតឹ្វន ជាវិស្វករនិងជាអ្នកណែនាំភ្ញៀវទេសចរណ៍ម្នាក់ធ្វើការក្នុងក្រុមហ៊ុនទេសចរណ៍នៅមូលដ្ឋាន។ បងអាញតឹនឲ្យដឹងថា ដោយសារនាំភ្ញៀវទេសចរណ៍ទៅដាឡាតជារើយៗ បងយល់ឃើញថា តម្រូវការចង់ពិសោធន៍ស្វែងយល់ពីសេវាកម្មថ្មី ប្លែក ពិសេសនេះ គឺជាមិត្តយុវវ័យដែលចូលចិត្តទេសចរណ៍ពិសោធន៍។ បងបានឡើងបណ្តាញស្វែងរកសិក្សានូវទម្រង់រូបភាពសណ្ឋាគារពិសេសរបស់ប្រទេសនានាលើពិភពលោក និងពឹងផ្អែកទៅលើបទពិសោធន៍របស់ខ្លួន ដើម្បីរចនាបង្កើតឡើងជាមណ្ឌលសំណាក់ Dalat Discovery Home។ បន្ទប់សម្រាករបស់ Dalat Discovery Home បានរចនាតាមរូបរាងបំពង់លូទឹកយក្ខ ខាងក្នុងជាបន្ទប់សម្រាកតូចមួយ ប៉ុន្តែគ្រប់គ្រាន់ងាយស្រួល។ បន្ទប់នីមួយៗអាចដេកបានពី២ដល់៣នាក់ របៀបរចនាគ្រែចល័តអាចបត់និងលាចេញតាមចិត្ត បង្កើតបានផ្លូវចូលងាយស្រួល។ ខាងក្នុងបន្ទប់នីមួយៗមានបន្ទប់ទឹក ដោយឡែក ជញ្ជាំងបាំងសម្លេងបង្កើតបានភាពឯកជនជូនភ្ញៀវទេសចរណ៍។ Dalat Discovery Home ជាមណ្ឌលសំណាក់មានរូបរាង “ផ្ទះបំពង់លូ” ប្លែកនិងពណ៌ច្រើន។ បន្ទប់និមួយៗអាចដេកបានពី២ដល់៣នាក់ ដោយមានរចនាគ្រែដេកចល័ត។ ខាងក្នុងបន្ទប់និមួយៗមានបន្ទប់ទឹកដោយឡែក ជញ្ជាំងបាំងសម្លេង បង្កើតបានភាពឯកជនជូនភ្ញៀវទេសចរណ៍។ កាំជណ្តើរឡើងកាន់ផ្ទះសំណាក់រចនាដោយសម្បកកង់ឡានចាស់និងពណ៌ជក់ចិត្ត។ នៅខាងមុខបន្ទប់គឺជាមណ្ឌលខ្ពង់រាបនិងព្រំស្មៅធម្មជាតិ ជាទីកន្លែងប្រជុំនូវសកម្មភាពលេងសប្បាយ របស់ភ្ញៀវទេសចេណ៍។ បរិយាកាសសម្រាកតូចពិតមែន តែនាំមកនូវអារម្មណ៍កក់ក្តៅ។ បរិយាកាសស្រស់ថ្លា ស្ងប់ស្ងាត់និងរូមែនទិក បូកផ្សំជាមួយភាពប្លែកនាំមកនូវអារម្មណ៍ផ្សងព្រេង ជាលក្ខណៈវិន្ឆ័យរបស់ Dalat Discovery Home។ ខាងក្រៅបន្ទប់សម្រាកបំពង់លូបានតុបតែងយ៉ាងងាយៗដោយពណ៌សម្បុរជក់ចិត្តនៃផ្ទាំងទិដ្ឋភាពដ៏ប្លែកៗ។ មកដល់ Dalat Discovery Home និងឆ្លងរាត្រីកាល នៅក្នុង“បំពង់លូ” មានអារម្មណ៍ដូចជាកំពុងទេសចរណ៍ស្វែងយល់បរិយាកាសប្លែកៗ។ Dalat Discovery Home ជាផ្ទះសំណាក់តូចដ៍ជិតស្និតផង និងជាទីកន្លែងទេសចរណ៍ស្វែងយល់ពិសេសផង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍នៅរាល់ពេលដែលគេមកលេងដាឡាត។ ខាងក្រៅនៃបន្ទប់សំណាក់បំពង់លូ បានតុបតែងក្បូរក្បាច់រចនាស្លឹកផ្កា មានពណ៌ជក់ចិត្តរួមជាមួយផ្ទាំងទិដ្ឋភាពប្លែក។ ខាងមុខទ្វារបន្ទប់គឺមណ្ឌលខ្ពង់រាប និងព្រំស្មៅធម្មជាតិ ជាទីប្រជុំសកម្មភាពលេងសប្បាយសម្រាបភ្ញៀវទេសចរណ៍។ មកដល់ Dalat Discovery Home និងឆ្លងរាត្រីកាលក្នុង”បំពង់លូ” មានអារម្មណ៍ដូចជា កំពុងទេសចរណ៍ស្វែងយល់ពីបរិយាកាសប្លែកដ៍តូចមួយ។ មណ្ឌលសម្រាកនៅមានប្រព័ន្ធចង្រ្កានដោយឡែក អាចបម្រើភ្ញៀវទេសចរណ៍ដាក់ពិធីជប់លៀងខាងក្រៅ ឬភ្ញៀវទេសចរណ៍អាចក្លាយជា មេផ្ទះចម្អិនអាហារឲ្យខ្លួន។ តង់ពណ៌ប្រាក់ពីរនិងផ្ទះប៉េងប៉ោងនៅលើទីលានស្មៅ ជាទីកន្លែងចំណូលចិត្តសម្រាប់ភ្ញៀវទេសចរណ៍ គយគន់ដូងព្រះចន្ទ និងទទួលយកភាពស្រស់ស្អាត ពេលរាត្រីមកដល់នៅលើដាឡាតដ៏រូមែនទិកនេះ។ ហ្វាយអាន ជាភ្ញៀវទេសចរណ៍ស្រីម្នាក់មកពីទីក្រុង កឹនធើ រួមជាមួយក្រុមមិត្ត៨នាក់សំណាក់នៅ Dalat Discovery Home បានពីរយប់មានអារម្មណ៍ថា៖ “នៅក្នុងបន្ទប់បំពុងលូមានអារម្មណ៍ កក់ក្តៅផងវិសេសផង”។ យប់មកដល់ ហ្វាយអានជាមួយក្រុមមិត្តមកពីភាពខាងលិច ជុំគ្នាដុតភ្លើងជំរុំ ពិសាដំឡូងដុតឈ្ងុយឆ្ងាញ់ ទឹកដោះគោក្តៅមួយកែវនិងបទចម្រៀងដ៏សប្បាយរីករាយចេញពីចាប៉ីហ្គីតា។ល។ ហាក់ដូចជា បណ្តេញអស់នៅភាពត្រជាក់របស់ទីក្រុងភ្នំដាឡាតនៅពេលយប់៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

Dalat Discovery Home ជាមណ្ឌលផ្ទះសំណាក់មានរូបរាងដូចបំពង់លូ ដែលមានបន្ទប់បិទជិតចំនួន១០បន្ទប់ បានរចនាយ៉ាងប្រណិតមានសន្តាប់ធ្នាប់និងងាយស្រួលដេក ស្ថិតនៅលើកំពូលខ្ពង់រាបទូលាយ១.២០០ម៉ែត្រការេ នៅជាប់ជាយក្រុងដាឡាត។ ទោះបីទើបសម្ពោធឆ្លងនៅដើមឆ្នាំ២០១៦ ប៉ុន្តែ Dalat Discovery Home ទាក់ទាញបានភ្ញៀវទេសចរណ៍យ៉ាងច្រើន មកពិសោធន៍នៅទីនេះ។ ម្ចាស់របស់ Dalat Discovery Home គឺបងងោអាញតឹ្វន ជាវិស្វករនិងជាអ្នកណែនាំភ្ញៀវទេសចរណ៍ម្នាក់ធ្វើការក្នុងក្រុមហ៊ុនទេសចរណ៍នៅមូលដ្ឋាន។ បងអាញតឹនឲ្យដឹងថា ដោយសារនាំភ្ញៀវទេសចរណ៍ទៅដាឡាតជារើយៗ បងយល់ឃើញថា តម្រូវការចង់ពិសោធន៍ស្វែងយល់ពីសេវាកម្មថ្មី ប្លែក ពិសេសនេះ គឺជាមិត្តយុវវ័យដែលចូលចិត្តទេសចរណ៍ពិសោធន៍។ បងបានឡើងបណ្តាញស្វែងរកសិក្សានូវទម្រង់រូបភាពសណ្ឋាគារពិសេសរបស់ប្រទេសនានាលើពិភពលោក និងពឹងផ្អែកទៅលើបទពិសោធន៍របស់ខ្លួន ដើម្បីរចនាបង្កើតឡើងជាមណ្ឌលសំណាក់ Dalat Discovery Home។ បន្ទប់សម្រាករបស់ Dalat Discovery Home បានរចនាតាមរូបរាងបំពង់លូទឹកយក្ខ ខាងក្នុងជាបន្ទប់សម្រាកតូចមួយ ប៉ុន្តែគ្រប់គ្រាន់ងាយស្រួល។ បន្ទប់នីមួយៗអាចដេកបានពី២ដល់៣នាក់ របៀបរចនាគ្រែចល័តអាចបត់និងលាចេញតាមចិត្ត បង្កើតបានផ្លូវចូលងាយស្រួល។ ខាងក្នុងបន្ទប់នីមួយៗមានបន្ទប់ទឹក ដោយឡែក ជញ្ជាំងបាំងសម្លេងបង្កើតបានភាពឯកជនជូនភ្ញៀវទេសចរណ៍។ Dalat Discovery Home ជាមណ្ឌលសំណាក់មានរូបរាង “ផ្ទះបំពង់លូ” ប្លែកនិងពណ៌ច្រើន។ បន្ទប់និមួយៗអាចដេកបានពី២ដល់៣នាក់ ដោយមានរចនាគ្រែដេកចល័ត។ ខាងក្នុងបន្ទប់និមួយៗមានបន្ទប់ទឹកដោយឡែក ជញ្ជាំងបាំងសម្លេង បង្កើតបានភាពឯកជនជូនភ្ញៀវទេសចរណ៍។ កាំជណ្តើរឡើងកាន់ផ្ទះសំណាក់រចនាដោយសម្បកកង់ឡានចាស់និងពណ៌ជក់ចិត្ត។ នៅខាងមុខបន្ទប់គឺជាមណ្ឌលខ្ពង់រាបនិងព្រំស្មៅធម្មជាតិ ជាទីកន្លែងប្រជុំនូវសកម្មភាពលេងសប្បាយ របស់ភ្ញៀវទេសចេណ៍។ បរិយាកាសសម្រាកតូចពិតមែន តែនាំមកនូវអារម្មណ៍កក់ក្តៅ។ បរិយាកាសស្រស់ថ្លា ស្ងប់ស្ងាត់និងរូមែនទិក បូកផ្សំជាមួយភាពប្លែកនាំមកនូវអារម្មណ៍ផ្សងព្រេង ជាលក្ខណៈវិន្ឆ័យរបស់ Dalat Discovery Home។ ខាងក្រៅបន្ទប់សម្រាកបំពង់លូបានតុបតែងយ៉ាងងាយៗដោយពណ៌សម្បុរជក់ចិត្តនៃផ្ទាំងទិដ្ឋភាពដ៏ប្លែកៗ។ មកដល់ Dalat Discovery Home និងឆ្លងរាត្រីកាល នៅក្នុង“បំពង់លូ” មានអារម្មណ៍ដូចជាកំពុងទេសចរណ៍ស្វែងយល់បរិយាកាសប្លែកៗ។ Dalat Discovery Home ជាផ្ទះសំណាក់តូចដ៍ជិតស្និតផង និងជាទីកន្លែងទេសចរណ៍ស្វែងយល់ពិសេសផង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍នៅរាល់ពេលដែលគេមកលេងដាឡាត។ ខាងក្រៅនៃបន្ទប់សំណាក់បំពង់លូ បានតុបតែងក្បូរក្បាច់រចនាស្លឹកផ្កា មានពណ៌ជក់ចិត្តរួមជាមួយផ្ទាំងទិដ្ឋភាពប្លែក។ ខាងមុខទ្វារបន្ទប់គឺមណ្ឌលខ្ពង់រាប និងព្រំស្មៅធម្មជាតិ ជាទីប្រជុំសកម្មភាពលេងសប្បាយសម្រាបភ្ញៀវទេសចរណ៍។ មកដល់ Dalat Discovery Home និងឆ្លងរាត្រីកាលក្នុង”បំពង់លូ” មានអារម្មណ៍ដូចជា កំពុងទេសចរណ៍ស្វែងយល់ពីបរិយាកាសប្លែកដ៍តូចមួយ។ មណ្ឌលសម្រាកនៅមានប្រព័ន្ធចង្រ្កានដោយឡែក អាចបម្រើភ្ញៀវទេសចរណ៍ដាក់ពិធីជប់លៀងខាងក្រៅ ឬភ្ញៀវទេសចរណ៍អាចក្លាយជា មេផ្ទះចម្អិនអាហារឲ្យខ្លួន។ តង់ពណ៌ប្រាក់ពីរនិងផ្ទះប៉េងប៉ោងនៅលើទីលានស្មៅ ជាទីកន្លែងចំណូលចិត្តសម្រាប់ភ្ញៀវទេសចរណ៍ គយគន់ដូងព្រះចន្ទ និងទទួលយកភាពស្រស់ស្អាត ពេលរាត្រីមកដល់នៅលើដាឡាតដ៏រូមែនទិកនេះ។ ហ្វាយអាន ជាភ្ញៀវទេសចរណ៍ស្រីម្នាក់មកពីទីក្រុង កឹនធើ រួមជាមួយក្រុមមិត្ត៨នាក់សំណាក់នៅ Dalat Discovery Home បានពីរយប់មានអារម្មណ៍ថា៖ “នៅក្នុងបន្ទប់បំពុងលូមានអារម្មណ៍ កក់ក្តៅផងវិសេសផង”។ យប់មកដល់ ហ្វាយអានជាមួយក្រុមមិត្តមកពីភាពខាងលិច ជុំគ្នាដុតភ្លើងជំរុំ ពិសាដំឡូងដុតឈ្ងុយឆ្ងាញ់ ទឹកដោះគោក្តៅមួយកែវនិងបទចម្រៀងដ៏សប្បាយរីករាយចេញពីចាប៉ីហ្គីតា។ល។ ហាក់ដូចជា បណ្តេញអស់នៅភាពត្រជាក់របស់ទីក្រុងភ្នំដាឡាតនៅពេលយប់៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
អត្ថបទផ្សេងទៀត ខៅផា (Khau Pha) រដូវទឹកធ្លាក់29/06/2025ទេសចរណ៍នាដើមរដូវប្រាំង ខ្នងភ្នំខៅផា (Khau Pha) ឃុំកាវផា (Cao Pha) ស្រុកមូកាងចាយ (Mu Cang Chai)... ទីក្រុង ដាណាំង (Da Nang) ក្នុងរដូវផ្កាត្រសេតពណ៌លឿង និងស្វាកន្ទុយសជើងក្រហម20/06/2025ទេសចរណ៍វត្តមែត (Met) - អារាមបុរាណស្ថិតនៅលើ “ដែនដីសេក្ខ” កូអាម (Co Am)06/06/2025ទេសចរណ៍ស្វែងយល់មណ្ឌលកេរដំណែល ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)05/05/2025ទេសចរណ៍មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥02/04/2025ទេសចរណ៍ផ្លូវរូងវិញម៉ុក (Vinh Moc) - ពិភពមួយប្លែកសម័យសង្រ្គាម01/04/2025ទេសចរណ៍ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង08/11/2024ទេសចរណ៍ អត្ថបទផ្សេងទៀត