06/03/2020 11:44 GMT+7 Email Print Like 0

ទៅកម្សាន្តខេត្តបាកលិវ (Bac Lieu) ឆ្លៀតចូលទស្សនាវត្តឃោសិតារាម

វត្ត​ឃោសិតារាម​ (ភូមិ​គូ​ឡា​វ​ - Cu Lao ឃុំ​ហឹង​ហូយ​ - Hung Hoi ស្រុក​វិញ​ឡើយ​ - Vinh Loi ខេត្ត​បាកលិវ - Bac Lieu​)​ ដូចជា​ “សារមន្ទីរ​វិចិត្រ​សិល្បៈ​”មួយ​ ដែល​បង្ហាញ​ពី​ទេពកោសល្យ​នៃ​សិប្បករ​ខ្មែរ​ និង​ជា​អាសយដ្ឋាន​វប្បធម៌មួយ​ក្នុង​ចំណោម​អាសយដ្ឋានវប្បធម៌​ដ៏វិសេសវិសាល​។​

វត្ត​ឃោសិតារាម​ បាន​កសាង​នា​ឆ្នាំ​១៨៦០ នៅ​លើ​ផ្ទៃដី​ទូលាយ​៤ហិកតា​ ខាង​មុខ​ខ្លោងទ្វារ​មាន​របង​ដើម​ត្នោត​ខ្ពស់​ស្កឹមស្កៃ​ ជារូប​ភាព​ដែល​ធ្លាប់ឃើញ​​នៃ​​ទេសភាពនៅ​​ភូមិភាគខាង​ត្បូងវៀតណាម​។ វត្ត​ឃោសិតារាម​ រួម​មាន​មណ្ឌល​ពិសេស​​ជាច្រើន​ដូចជា​​៖ ព្រះវិហារ កុដិ​ ​សាលា​ធម្ម​សភា​ ចេតិយ៍​ សាលារៀន​ជាដើម​។ល។​ តាមពេលវេលា​ វត្ត​ទ្រិឌទ្រោម​ទៅ រហូត​ដល់ឆ្នាំ​២០០១​ ព្រះវិហារ​ទើប​បានកសាង​ឡើង​ជាថ្មី​ អំឡុង​ពេល​១០ឆ្នាំក្រោយ​មក​ទើប​សាងសង់បាន​​សម្រេច​ជាស្ថាពរ​។ ព្រះវិហារ​មានផ្ទៃដី​៤២៧​ម៉ែត្រការេ​ កម្ពស់​៣៦​ម៉ែត្រ​។​



 វត្ត​ឃោសិតារាម​ ជា​វត្តពុទ្ធសាសនា​គណៈ​មហានិកាយមួយ​​ ស្អាត​បំផុត​នៃ​សហគមន៍​ជនជាតិ​ខ្មែរ​។​


 ដំបូល​វត្ត​បាន​រចនា​ជា​ជាន់ស្រទាប់​ តម្រួត​លើគ្នា​ បង្កើត​ចេញ​រូបសណ្ឋាន​ខ្ពស់ត្រដែត​ សក្តិ​សម​នឹង​កំពូល​ត្រីសូល៍​។​


 គំនូស​ពេលវេលា​​បង្កើត​​បាន​ជា​ភាព​បុរាណ​ ក្នុង​បរិវេណ​នៃ​វត្ត​អារាម​។​


 បរិយាកាស​ខាងក្នុង​ព្រះវិហារ​។​


 ខាង​ក្នុង​ព្រះវិហារ​ មាន​ផ្ទាំង​រូប​គំនូរ​ចម្លាក់​ ពណ៌​នា​ប្រវត្តិព្រះពុទ្ធ​ តាំងពី​ប្រសូត​រហូតដល់​ត្រាស់ដឹង​។​


 រូប​សំណាក​នាគ​ក្បាល​៥​នៅ​វត្ត​ឃោសិតារាម​។


 ជួរ​សសរ​បាន​លាប​ទៅ​ដោយ​ពណ៌មាស​ ព្រមនឹង​ក្បាច់ចម្លាក់ដ៏​​ប្រណិត​។​


 សត្វ​ទេព​នៅ​វត្ត​ឃោសិតារាម​។


 ក្បូរក្បាច់​​រចនា​ប្រណិត​នៅ​វត្ត​ឃោសិតារាម​។​


 ផ្ទាំង​ចម្លាក់​ពណ៌នា​ជីវិត​ប្រចាំ​ថ្ងៃ​នៃជនជាតិ​ខ្មែរ​។​


 ផ្ទាំង​ចម្លាក់​ពណ៌នា​​ព្រះពុទ្ធ​ទាំង​៥​ព្រះអង្គ ក្នុងភទ្ទកប្ប។​


 រូបសំណាកកិន្នរ​​តុបតែង​​យ៉ាង​ពិសេស ឈរ​​ទ្រ​ដំបូល​។​


 គង​នាវត្ត​ឃោសិតារាម​។


 ចេតិយ៍​តម្កល់អដ្ឋិ​ធាតុ​។


 បង្រៀន​ចំណេះវិជ្ជា​​សាកល​ ​ក្នុងវត្ត​អារាម​។


 ត្រៀម​ផ្កា​ថ្វាយ​ព្រះពុទ្ធ ​មុននឹង​ប្រព្រឹត្ត​ទៅ​កម្មវិធី​។​

 

សំឡឹង​ពីចម្ងាយ​ ព្រះវិហារ​ធំ​ លេច​ធ្លោ​ពណ៌ក្រហម​ ពណ៌មាស​ឆើត​ឆាយ​ ​ជាលក្ខណៈ​នៃ​វត្ត​អារាម​ខ្មែរ​នីមួយ​ៗ​។ តាម​លោក​ថាច់​ផល ប្រធាន​គណៈ​កម្មការ​​វត្ត​ឃោសិតារាម​ វត្តមាន​មណ្ឌល​សាលា​រៀន​សម​រម្យ​​ តែង​បើក​ថ្នាក់រៀន​ភាសា​បាលី​ ថ្នាក់រៀន​វប្បធម៌​ ទាក់​ទាញ​យុវជន យុវតី​ខ្មែរ​​​ចំណុះ​ជើង​វត្តអញ្ជើញ​មករៀន​សូត្រ​​។ នៅ​​ថ្ងៃ​បុណ្យ​សំខាន់ៗ​​នៃ​សហគមន៍​ខ្មែរ​ដូចជា​ ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ កឋិនទាន បុណ្យ​ចូល​ឆ្នាំថ្មី​ជាដើម​។ល។​ វត្ត​ឃោសិតារាម​ទាក់ទាញ​ពុទ្ធបរិស័ទ​​និងភ្ញៀវទេសចរដ៏​កុះករ​ អញ្ជើញ​មកចូលរួម​​។​
ការស្ថិត​នៅ​ក្បែរ​អាសយដ្ឋាន​ទេសចរណ៍​ផ្សេង​ៗ​ នៅក្នុង​​​តំបន់​ដូចជា​៖ វាល​​អគ្គិសនី​ថាម​ពល​ខ្យល់​ ចម្ការ​មៀន​ចំណាស់​ មណ្ឌល​អាហារ​​បាញ់​ឆែវ​ អាម៉ឹត​ (A Mat) ជាដើម។ល។ វត្ត​ឃោសិតារាម​ រួម​ចំណែក​កកើត​ប្រព័ន្ធ​ទេសចរណ៍​ដំណើរ​ផ្សង​ព្រេង​ ​និង​ទេសចរណ៍​ចេតនាភាព​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ ធ្វើ​ដំណើរ​អញ្ជើញ​មក​លេង​ខេត្ត​បាក​លិវ​ (Bac Lieu)៕​

 

 -​ វត្ត​ឃោសិតារាម​ ជា​អាសយដ្ឋាន​មានសារសំខាន់​ក្នុង​វប្បធម៌​ជំនឿ​ពុទ្ធសាសនា​ និងជាវត្ត​ខ្មែរ​មួយ​ក្នុង​ចំណោម​វត្តខ្មែរ​​មាន​បរិយាកាស​ ស្ថាបត្យ​កម្ម​ស្អាត​បំផុត ​នៅ​តំបន់​វាល​ទំនាប​ទន្លេ​គឺវឡុង​។​

 - វត្ត​ឃោសិតារាម​ ជា​ទីកន្លែង​សិក្សាសម្រាប់​​ជនជាតិ​ខ្មែរ​។ តាម​ទំនៀម​ទម្លាប់​ជនជាតិ​ខ្មែរ​ កូន​ប្រុស​ធំដឹង​​ក្តី​ (អាយុ​ប្រហែល​១៤​ - ១៥ឆ្នាំ​) ត្រូវ​ទៅ​​​វត្ត​បួសរៀន​ ដើម្បី​តប​ស្នងនិង​បំពេញ​ភាព​​កតញូ​ចំពោះ​ឪពុក​ម្តាយ​ រៀន​ធម៌អាថ៌និង​ចំណេះវិជ្ជា​​ចាំបាច់ ​សម្រាប់​ជីវភាព​រស់នៅ​ ហើយ​ជា​​សាលា​រៀន​បង្រៀន​ចំណេះវិជ្ជា​សកល​ បង្រៀន​អក្សរ​វៀតណាម អក្សរខ្មែរ​ បង្រៀន​ភ្លេង​ពិណពាទ្យ​ជាដើម។ល។ បន្ទាប់ពី​បំពេញ​​កាតព្វកិច្ច​បួសរៀនចប់ ពួក​គាត់​លាចាកសិក្ខាបទ​ ​ត្រឡប់​ទៅ​ជាគ្រហស្តវិញ​​ យក​ចំណេះវិជ្ជា​ដែល​រៀន​សូត្រ​បាន​ទៅ​ជួយក្រុម​​គ្រួសារ តប​ស្នងសង​​គុណ​​​បីបាច់​ថៃរក្សាចំពោះ​​អ្នកមាន​គុណ​និងបម្រើ​សង្គម។​

 

អត្ថបទ​៖ សើន​ងៀ  រូបថត៖ ឡេមិញ

បណ្តាអត្ថបទបានផ្សាយ