ជំរុញការកសាងរដ្ឋធានីដ៏អរិយធម៌ ទំនើប អគ្គក្រុមហ៊ុនដឹកជញ្ជូនហាណូយ (Transerco)បានសហការជាមួយក្រុមហ៊ុនអាញវៀត (Anh Viet) Hop on – Hop off វៀតណាមបានអនុវត្តដំណើរការទេសចរណ៍ Hanoi City tour Hop on – Hop off ដោយឡានក្រុងពីរជាន់ទំនើប ផាសុខភាព ថែមទាំងដំឡើងឧបករណ៍កំណត់ទីតាំង GPS ប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ បណ្តាញ wifi ដោយឥតគិតថ្លៃគ្របដណ្តប់លើឡាន ទូទឹកកក់ ទូរទស្សរ៍និងប្រព័ន្ធ camera ផងដែរ សំដៅធានាសុវត្ថិភាពសំរាប់អ្នកធ្វើដំណើរ...
ឡានក្រុងពីរជាន់ធ្វើដំណើរជុំវិញរដ្ឋធានីហាណូយ និងចត់នៅ ១៤ ទីកន្លែង។ ឡានក្រុងនេះគ្មានដំបូល ក្នុងដំណាក់កាលដំបូងឡានក្រុងបានដាក់ឲ្យដំណើរការចំនួន ៣ គ្រឿងដែលរួមមានកៅអីចំនួន ៨០។ ឡានប្រភេទនេះបានគូរប្លង់យ៉ាងពិសេស សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ការគយគន់ទេសភាពទីក្រុងពីខ្ពស់។ ឡានក្រុងពីរជាន់មានគុណភាពខ្ពស់ ដំបូលបើក និងអាចដឹកជញ្ជូនភ្ញៀវជាច្រើននាក់។ ឡានបានប្រើប្រាស់បច្ចេកវិទ្យានាំផ្លូវដោយ GPS ។ ខណៈពេល ៣០ នាទីនឹងមានឡានមួយជើង ដែលចតនៅទីកន្លែងមួយក្នុងដំណើរការទេសចរណ៍ Hanoi City ដើម្បីទទួលភ្ញៀវ។
![]() នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឡានក្រុងពីជាន់គ្មានដំបូល City tour មកទស្សនាទីក្រុងបាន ដាក់ឲ្យដំណើរការជាផ្លូវការ។ ![]() ឡានក្រុងបានធ្វើដំណើរពីម៉ោង ៩ ព្រឹកដល់ម៉ោង ១៧ រសៀល ក្នុងរយៈពេល ៣០ នាទី មានមួយជើង។ ភ្ញៀវអាចចុះនិងមកទស្សនាទីកន្លែងទេសចរណ៍ មិនកំណត់ពេលវេលា ព្រមទាំង ភ្ញៀវនឹងឡើង ជើងឡានក្រោយ ដើម្បីបន្តដំណើរការរបស់គេ។ ក្នុងដំណាក់កាលដំបូង ឡានដឹកជញ្ជូនភ្ញៀវទេសចរណ៍ជុំវិញរដ្ឋធានីហាណូយ និងចតនៅ ១៣ ទីកន្លែង។ ចំនួនឡានដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលនេះ ៣ គ្រឿង ដែលរួមមានកៅអីចំនួន ៨០។ ![]() ឡានពីរជាន់ឆ្លងកាត់មហាសាលមហោស្រពធំហាណូយ។ ភ្ញៀវទេសចរណ៍ចាប់ចិត្ត នៅពេលជិះឡានក្រុងពីរជាន់។ ![]() ឡានក្រុងពីរជាន់ ឆ្លងកាត់វិថីក្វានសឹ (Quan Su) ខណ្ឌហ័នគៀម (Hoan Kiem) រដ្ឋធានីហាណូយ (Ha Noi)។ នៅពេលឡានក្រុងធ្វើដំណើរលើវិថីនេះ ភ្ញៀវអាចគយគន់វត្តក្វានសឹ (Quan Su) ពីខ្ពស់។ ![]() ឡានក្រុងពីរជាន់ ឆ្លងកាត់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ – គ្វឹកទឹយ៉ាម (Van Mieu – Quoc Tu Giam)។ ![]() យុវជនចូលចិត្តថតរូបក្បែរឡានក្រុងពីរជាន់។ |
ឡានក្រុងពីរជាន់នេះបានចត នៅទីកន្លែងទេសចរណ៍ពិសេស កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ ដែលជ្រើសរើសជាមុន ដូច្នេះភ្ញៀវនឹងមើលឃើញព័ត៌មានដែលគេយកចិត្តទុកដាក់ ជាពិសេស ចំពោះភ្ញៀវមកទស្សនារដ្ឋធានីហាណូយជាលើកដំបូង គេមិនចំណាយពេលវេលាជាច្រើន ដើម្បីស្វែងយល់និងជ្រើសរើសទីកន្លែងណាដែលគេនឹងមកទស្សនា រកផ្លូវនិងជ្រើសរើសមធ្យោបាយធ្វើដំណើរ ក៏ដូចជាអ្នកមគ្គុទេសទេសចរណ៍ ផងដែរ។
ឡានក្រុងនេះមិនត្រឹមតែសន្សំសំចៃពេលវេលា សំដៅស្វែងយល់ទីកន្លែងទេសចរណ៍តែប៉ុណ្ណោះ ថែមទាំងផ្តល់ព័ត៌មានដែលបានថតជាច្រើនភាសា ផងដែរ ដូចជា៖ ភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន ភាសាកូរ៉េខាងត្បូងជាដើម …
ឡានក្រុងពីរជាន់នេះចាប់ធ្វើដំណើរពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ រសៀល ក្នុងរយៈពេល ៣០ នាទី មានមួយជើង។ តំលៃសំបុត្រពី ៣០ ម៉ឺនវៀតណាមដុងសំរាប់ ៤ ម៉ោង និង ៤៥ ម៉ឺនវៀតណាមដុងសំរាប់ ២៤ ម៉ោង និង ៦៥ ម៉ឺនវៀតណាមដុងសំរាប់ ៤៨ ម៉ោង ភ្ញៀវទេសចរណ៍អាចធ្វើដំណើរពេលណាក៏បាន ក្នុងខណៈពេលសំបុត្រមានសុពលភាព។
![]() ភ្ញៀវអាចទិញសំបុត្រឡានក្រុងពីរជាន់ នៅបញ្ជរលក់សំបុត្រ ស្ថិតនៅទីលាន ដុងគីញងៀធុក (Dong Kinh Nghia Thuc) ( ចំណត់ឡាននៅបឹងបើហូ (Bo Ho)។ ![]() ភ្ញៀវអាចទិញសំបុត្រឡានក្រុងពីរជាន់ នៅបញ្ជរលក់សំបុត្រ ស្ថិតនៅទីលាន ដុងគីញងៀធុក (Dong Kinh Nghia Thuc) ( ចំណត់ឡាននៅបឹងបើហូ (Bo Ho))។ ![]() ខាងក្នុងឡានមានទូទឹកកក និង mini bar... ![]() លើឡានក្រុងពីរជាន់ដំឡើងម៉ាស៊ីនប្រើប្រាស់កាតឥណទាន ដើម្បីបង្កលក្ខណៈងាយស្រួលចំពោះភ្ញៀវ គ្មានប្រាក់សុទ្ធ។ ![]() លើឡានបានបំពាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទីកន្លែងទេសចរណ៍ ដែលបកប្រែជាច្រើនភាសារ ។ ![]() ប្រព័ន្ធបកប្រែក្លាយជាច្រើនភាសា ដែលឧទ្ទេសនាមដល់ភ្ញៀវទីកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះ នៅរដ្ឋធានីហាណូយ។ ![]() ឡានក្រុងពីរជាន់ទាំងបីគ្រឿងអាចដឹកជញ្ជូន ៨០ នាក់ និងប្រើប្រាស់បច្ចេកវិទ្យានាំផ្លូវ ដោយការកំណត់ទីតាំង GPS។ ![]() ប្រព័ន្ធ camera បានដំឡើងលើឡានដែលជួយអ្នកបើកបរសង្កេតមើលភ្ញៀវអង្គុយក្នុងជាន់ទី ១ និងលើជាន់ទី២។ ![]() ក្នុងជាន់ទី ១ ឡានមាន ១៦ កៅអី ក្នុងនោះមានពីរទីកន្លែងសំរាប់ជនពិការ។ ![]() ភ្ញៀវសប្បាយចិត្តនៅពេលជិះឡានទីក្រុងពីរជាន់ City tour ទេសចរណ៍រដ្ឋធានីហាណូយជាលើកដំបូង។ ![]() លោក ដាំង ស្វឹនក្វាន (Dang Xuan Quan) (ខណ្ឌបាឌីញ រដ្ឋធានីហាណូយ) (Ba Dinh Ha Noi) បាននិយាយឲ្យដឹង ថា នេះជាលើកដំបូង ដែលលោកបានជិះឡានក្រុងពីរជាន់។ លោក ក្វាន (Quan) ពិតជាចាប់ចិត្ត និងមាន បំណងប្រាថ្នាថា រដ្ឋធានីហាណូយនឹងមានឡានក្រុងដូចប្រភេទឡាននេះជាច្រើន ដើម្បីឃោសនារូបភាព រដ្ឋធានីហាណូយល់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស។ |
លោក ង្វៀន ធេហ៊ុង (Nguyen The Hung) អនុប្រធានគណៈកម្មការប្រជាជនរដ្ឋធានីហាណូយ បាននិយាយឲ្យដឹងថា ឡានក្រុងពីរជាន់ដើរតួនទីសំខាន់ៗ ក្នុងការអភិវឌ្ឍគមនាគមន៍សាធារណ នៅរដ្ឋធានីហាណូយ។ លោកអនុប្រធានរដ្ឋធានីហាណូយ ង្វៀន ធេហ៊ុង (Nguyen The Hung) បានជម្រាបជូន៖ បរិមាណភ្ញៀវមកទស្សនារដ្ឋធានីហាណូយ ក្នុងឆ្នាំ២០១៧ ជិត ២៤ លាននាក់ បង្កើន ៩% បើសិនប្រៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៦។ តាមការប៉ានស្មានរបស់មន្ទីរទេសចរណ៍ ក្នុងរយៈពេល ៦ ខែដើម ឆ្នាំ២០១៨ បរិមាណភ្ញៀវមកទស្សនារដ្ឋធានីហាណូយបន្តបង្កើន ២៦% បើសិនប្រៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៦។ ដោយសក្តានុពលទេសចរណ៍ ក្រុមហ៊ុន Transerco បានអនុវត្ត Hanoi City tour។ ឡានក្រុងនឹងបានគូរប្លង់ប្រកបដោយទំនើប និងដឹកជញ្ជូនភ្ញៀវដល់ទីកន្លែងទេសចរណ៍ ស្ថិតក្នុងរដ្ឋធានីហាណូយ។
ដោយពាក្យស្លោកទេសចរណ៍៖ អរិយធម៌ រាក់ទាក់និងជំនាញ សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ដោយឡានក្រុងពីរជាន់នឹងបង្កើតចំណាប់អារម្មណ៍ ដែលមិនអាចបំភ្លេចនូវដំណើរការទេសចរណ៍របស់គេ នៅពេលមកទស្សនារដ្ឋធានីហាណូយ./.
ដំណើរការឡានក្រុង Ha Noi city tour ។
- - ថ្ងៃធម្មតា ឡានក្រុងពីរជាន់ឆ្លងកាត់វិថីជាច្រើន ដូចតទៅ៖ ទីលានដុងគីញងៀធុក (Dong Kinh Nghia Thuc) ចំណត់ឡាននៅបឹងបើហូ (Bo Ho) - លេ ថាយតូ (Le Thai To) - ត្រាងធី (Trang Thi) - ឌៀន បៀនភូ (Dien Bien Phu) - ដុកឡឹប (Doc Lap) - ហ័ង វ៉ាន់ធូ (Hoang Van Thu) - ហ៊ុងវឿង (Hung Vuong) - ថាញនៀន (Thanh Nien) អៀនភូ (Yen Phu) -ថាញនៀន (Thanh Nien) - ហ៊ុងវឿង (Hung Vuong) -ផាន ឌីញភុង (Phan Dinh Phung) - ហ័ងយៀវ (Hoang Dieu) -ឡេ ហុងផុង (Le Hong Phong) -ហ៊ុងវឿង (Hung Vuong) - ង្វៀន ថាយហក (Nguyen Thai Hoc) - វ៉ាន់មៀវ - គ្វឹកទឹយ៉ាម (Van Mieu -Quoc Tu Giam) - តូន ឌឹកថាំង (Ton Duc Thang) - ង្វៀន ថាយហក (Nguyen Thai Hoc) -កឿណាម (Cua Nam) -ផាន បុយចូវ (Phan Boi Chau) - លី ធឿងគៀត (Ly Thuong Kiet) - ផាន ជូទ្រីញ (Phan Chu Trinh) - ហាយ បាទ្រឹង (Hai Ba Trung) - លេ ថាញតុង (Le Thanh Tong) - ត្រាងទៀន (Trang Tien) - ឌីញ ទៀនហ័ង (Dinh Tien Hoang) - ចំណត់ឡានទីក្រុងនៅ បឹងបើហូ (Bo Ho)។ - ចុងសប្តាហ៍ (រៀបចំវិថីដើរថ្មើរជើងជុំវិញបឹងហ័នគៀម (Hoan Kiem)) ដូច្នេះឡានក្រុងពីរជាន់នឹងឆ្លងកាត់វិថីជាច្រើន ដូចតទៅ ៖ សាលមហោស្រពធំ - ត្រាងទៀន (Trang Tien) - ង គ្វៀន (Ngo Quyen) - លី ធឿងគៀត (Ly Thuong Kiet) - ក្វាងទ្រុង (Quang Trung) -ត្រាងធី (Trang Thi) - ឌៀន បៀនភូ (Dien Bien Phu) - ដុកឡឹប (Doc Lap)ហ័ង វ៉ាន់ធូ (Hoang Van Thu) -- ហ៊ុងវឿង (Hung Vuong) - ថាញនៀន (Thanh Nien) អៀនភូ (Yen Phu) -ថាញនៀន (Thanh Nien) - ហ៊ុងវឿង (Hung Vuong) -ផាន ឌីញភុង (Phan Dinh Phung) -ហ័ងយៀវ (Hoang Dieu) -ឡេ ហុងផុង (Le Hong Phong) -ហ៊ុងវឿង (Hung Vuong) -ង្វៀន ថាយហក (Nguyen Thai Hoc) - វ៉ាន់មៀវ - គ្វឹកទឹយ៉ាម (Van Mieu -Quoc Tu Giam) -តូន ឌឹកថាំង (Ton Duc Thang) - ង្វៀន ថាយហក (Nguyen Thai Hoc) -កឿណាម (Cua Nam) -ផាន បុយចូវ (Phan Boi Chau) - លី ធឿងគៀត (Ly Thuong Kiet) - ផាន ជូទ្រីញ (Phan Chu Trinh) -ហាយ បាទ្រឹង (Hai Ba Trung) - លេ ថាញតុង (Le Thanh Tong) - សាលមហោស្រពធំ។ |
អត្ថបទនិងរូបថត៖ កុងដាត