03/09/2019 11:22 GMT+7 Email Print Like 0

ទឹកដីវៀតណាមដ៏ស្រស់បំព្រងតាំងពី សរទរដូវឆ្នាំ១៩៤៥


 ទីលាន Ba Dinh ទីក្រុងហាណូយ
 

នាថ្ងៃទី​២  ខែកញ្ញា ឆ្នាំ១៩៤៥ លោកប្រធានហូជីមិញ បានអានសេចក្តី ប្រកាស ឯករាជ្យ នៅទីលាន Ba Dinh ប្រវត្តិ​សាស្ត្រ ដោយចាប់បដិសន្ធិ សាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋកម្មករ កសិករ​ដើម​ដំបូង​នៅភាគ​អាគ្នេយ៍នៃ​ទ្វីបអាស៊ី។
 
ក្នុងបរិយា​កាសនៃសរទរដូវឆ្នាំ ២០១៩ នេះ រាល់អារម្មណ៍អំពីសរទរដូវ​បដិវត្ត​ដ៏អង់អាច​ក្លាហាន​របស់​ប្រជា​ជាតិ​កាល​ពីអតីត​កលបានវិលត្រឡប់មកវិញយ៉ាងជ្រាលជ្រៅ ដោយរំលឹកដល់មនុស្សគ្រប់​រូបអំពី​បំណង​ប្រាថ្នាក​សាង​ប្រទេស​ជាតិ​វៀតណាម ឯករាជ្យ និងខ្លាំងមាំមួន ជានិច្ច។
 
នាព្រឹកនេះ ស្មៅ​បៃតងនៅលើទីលាន Ba Dinh ទីក្រុងហាណូយ ហាក់ដូចជាមានពណ៌ស្រស់ឆើតឆាយជាងមុន។ ចរន្តមនុស្ស​ទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព បាននឹករលឹកដល់​អតីត​កាល​នាថ្ងៃ​ទី​ ២ ខែកញ្ញា ខណៈដែល លោកប្រធានហូជីមិញបានអានអានសេចក្តី ប្រកាស ឯករាជ្យ ដោយចាប់​បដិសន្ធិ​ប្រទេស​វៀត​ណាម​ ប្រកបដោយឯករាជ្យភាព និងខ្លួនទីពឹងខ្លួន។
 
បដិវត្ត​ខែសីហា ឆ្នាំ១៩​៤៥ បានបើកចេញ របត់ដ៏ ធំធេងក្នុង ប្រវត្តិសាស្ត្រ ប្រជាជាតិវៀតណាម ដោ​យ​បាន​ផ្ដួល​រលំ​របប​ស័ក្ដិភូមិ បង្កើត ប្រទេសវៀតណាម ប្រជា​ធិបតេយ្យសាធារណរដ្ឋ។​ បដិវត្ត​ខែ​សីហា​ប្រកប​ដោយ​ជោគ​ជ័យ​បាន​កត់សម្គាល់ការអភិវឌ្ឍជាវិជ្ជមានរបស់បដិវត្តវៀតណាម ដោយបើក សករាជថ្មីរបស់ប្រទេសជាតិ៖ សករាជ​ឯករាជ្យ - សេរីភាព សករាជ្យរំដោះប្រទេសជាតិ ដែលផ្សារភ្ជាប់ជាមួយការរំដោះមនុស្ស។  ចាប់តាំង​ពីពេល​នោះ​មក ប្រជាពលករដណ្តើមបានរដ្ឋអំណាច ហើយធ្វើជាម្ចាស់លើជោគវាសនាប្រជាជាតិ ធ្វើជាម្ចាស់ប្រទេស​ជាតិ បើកឱកាសសម្រាប់ប្រទេសវៀតណាមលើឆាកអន្តរជាតិ។
 
ប្រវត្តិសាស្រ្តរបស់​ប្រជាជាតិវៀតណាមក្នុងរយៈពេល ៧៤ ឆ្នាំកន្លងទៅបានបង្កើតឡើងរបត់វិជ្ជមានជាច្រើន។ ក្រោយការ​តស៊ូ​ប្រឆាំងនឹងខ្លាំងសត្រូវឈ្លានពានជាច្រើន និងក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការ​ផ្លាស់​ប្ដូរ​ថ្មី​នោះ​ ប្រទេសវៀតណាមទទួលបានជ័យជំនេះដ៏ធំធេង ហើយមាន​អត្ថន័យ​ជាប្រវត្តិ​សាស្ត្រ​លើគ្រប់​វិស័យ​នយោបាយ​ សេដ្ឋកិច្ច វប្បធម៌ សង្គម និងសន្តិសុខ  ការពារជាតិ កិច្ចការបរទេស ការកសាងបក្ស ការកសាង​នីតិរដ្ឋ​សង្គម​និយម។ ប្រព័ន្ធនយោបាយ និងផែនមហាសាមគ្គីជាតិត្រូវបានពង្រឹង ពង្រីក។ នយោបាយ សង្គមមាន​ស្ថិរភាព សន្តិសុខការពារជាតិត្រូវបានរក្សារឹងមាំ។ ជីវភាពរស់នៅរបស់​ប្រជាជន​ត្រូវ​បាន​លើក​កម្ពស់​ បរិយាកាសប្រធាធិបតេយ្យក្នុងសង្គមត្រូវបានពង្រីក និងវប្បធម៌​សង្គម​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ឥត​ឈប់​ឈរ​ពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្ននេះ វៀតណាមបាន​បង្កើត​ទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​ចំនួន​ ១៨០ នៅគ្រប់ទ្វិប ហើយចូលជាសមាជិកនៃអង្គការ និងស្ថាប័នអន្តរជាតិ និងតំបន់ ហើយ​ថែម​ទាំង​ជាស​មាជិក​ប្រដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិទៀតផង។ សេដ្ឋកិច្ចវៀត​ណាម​ត្រូវ​បាន​ធ្វើ​សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកជាបណ្ដើរៗ ហើយវៀតណាម​បានក្លាយ​ទៅជាគោល​ដៅគួរឲ្យ​ទាក់​ទាញចំពោះវិនិយោគិនបរទេសក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
 
នាប៉ុន្មានថ្ងៃ​នេះនៅលើទឹកដីវៀតណាម សកម្មភាពរំលឹកខួបលើកទី ៧៤ នៃទិវាបដិវត្ត​ខែសីហា​ទទួល​បាន​ជោគ​ជ័យ​ និងទិវាបុណ្យជាតិវៀតណាមថ្ងៃទី ២ ខែកញ្ញាបានប្រព្រឹត្តិទៅយ៉ាងផុលផុសនៅទូទាំងប្រទេស។ សរទរដូវ​បដិវត្ត​មិនត្រឹមតែបានក្របបណណ្ដប់មកលើគ្រប់ទីកន្លែងប៉ុណ្ណោះទេ ថែមទាំង​បង្ហាញ​នូវកម្លាំង​រស់ដ៏​ខ្លាំង​ក្លាតា​មរយៈគម្រោង រូបសណ្ឋាណសេដ្ឋកិច្ចរបស់មហាសេដ្ឋីនៅទូទាំងប្រទេសទៀតផង។ សរទរដូវ​ក៏នាំមក​នូវក្ដី​សង្ឃឹម​ថ្មីនៅលើកាដ្ឋាន គម្រោងសេដ្ឋកិច្ច វិនិយោគបរទេសថ្នាក់អន្តរជាតិរបស់វៀតណាម។
 
ពិត​ណាស់ថា នាថ្ងៃទី ២ ខែកញ្ញានេះ ប្រជាជនវៀត​ណាម​គ្រប់​រូបសុទ្ធ​តែមាន​អារម្មណ៍​នឹក​រលឹក​ដល់​លោក​ប្រធាន​ហូជិមិញជាទីស្រឡាញ់រាប់អាន។ រូបភាពរបស់លោកប្រធានហូជីមិញមិនត្រឹមតែបានចារឹកនៅទីលាន Ba ​Dinh ដ៏ធំល្វឹងល្វើយ ខណៈដែលលោកកំពុងអានសេចក្ដីប្រកាសឯករាជ្យប៉ុណ្ណោះទេ ថែមទាំង​នៅតាម​តំបន់​សង្គ្រាម​ និងតំបន់កេរដំណែលនានា ក៏មានស្មានជើងរបស់លោកទៀតផង។ ពិតណាស់ថា ប្រជាជន​វៀត​ណាម​គ្រប់​រូប​សុទ្ធតែមានជំនឿជាក់ថាគ្រឹះស្ថានដែលោកបានកសាងឡើង នឹងត្រូវបាន​ប្រជាជន​វៀត​ណាម​គ្រប់​រូវបន្ត​មត​រតកជានិច្ច។
 
ក្នុង​បរិយាកាស ដែលពោរពេញទៅដោយអនុស្សាវរីយ៍ និង​អារម្មណ៍​សប្បាយ​រីករាយ​នៅគ្រប់​ទិស​ទី​នៃ​ស្រុក​កំណើត​នោះ រាល់បទចម្រៀងអំពីសរទរដូវបដិវត្តត្រូវបានលលាន់លឺ យ៉ាងត្រចះត្រចង់ ដោយដាល់តឿន និងបង្ហាញផ្លូវ​ដល់​ជំនាន់មនុស្សវៀតណាមគ្រប់រូ​បផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ