23/07/2017 10:57 GMT+7 Email Print Like 0

ទីក្រុង Da Nang សន្យាជួយឧបត្ថម្ភអភិវឌ្ឍន៍សហគមន៍ចាប់ផ្តើមអាជីព


 លោក Nguyen Xuan Anh លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បាន​សន្យា​ថា ថ្នាក់ដឹកនាំទីក្រុងជានិច្ចកាល
យកចិត្តទុកដាក់ទៅលើបុព្វហេតុអភិ វឌ្ឍន៍​សហគមន៍​ចាប់ផ្តើមអាជីព (រូបថតៈ danang.gov.vn)

សន្និសីទនិងការតាំងពិព័រណ៍ចាប់ផ្តើមអាជីព Da Nang SURF 2017 ក្រោមប្រ ធានបទ “បច្ចេក វិទ្យា​និង​ប្រព័ន្ធ​អេកូឡូស៊ី​ចាប់​ផ្តើម​អាជីព” បាន​រៀបចំ​ឡើង​នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Da Nang។ 
 
ព្រឹត្តិការណ៍នេះទាក់​ទាញការចូលរួមរបស់តំណាង ជាង២ពាន់​នាក់ ជាសហគ្រាស ​អាជីវករ អ្នកពិគ្រោះយោបល់​ មូល​និធិវិនិយោគ ដៃគូ អន្តរជាតិ​​និងនិស្សិត​មកពីមហាវិទ្យាល័​យមួយចំនួន។ អញ្ជើញថ្លែងមតិនៅក្នុងសន្និ ​សីទនេះ ​លោក ​Nguyen Xuan Anh លេខាគណៈកម្មាធិ​ការបក្ស​ទីក្រុង Da N​ang បានសន្យា​ថា ថ្នាក់ដឹ​កនាំទីក្រុង​ជានិច្ចកាល យកចិត្តទុក​ដាក់ទៅ​​លើបុព្វហេតុ​​អភិវឌ្ឍន៍​សហគមន៍​ចាប់ផ្តើមអាជីព៖
 
“ព្រឹត្តិការណ៍ឆ្នាំនេះមានឈ្មោះថ្មីថា “ការជិះស្គីលើទឹកដើម្បីចាប់​ផ្តើមអាជីព” ជាមួយ នឹងប្រធានបទ “​មជ្ឈមណ្ឌល​ចា​​ប់ផ្តើមអាជីពផ្លាស់ប្តូ​រថ្មី មានការច្នៃ​ប្រឌិត​តាម​​ឆ្នេរសមុទ្រ” បានស្តែងចេញនូវសុឆន្ទៈ​ របស់រដ្ឋ​អំណាច​​​ទីក្រុង​រួម​ទាំង​ប្រទេ​ស​ជាតិ​ទាំងមូល ជំនះរាល់ការលំបា​ក ក្តាប់ជាប់ឱកាស ចូលរួម​បដិវ​ត្តន៍​ឧស្សាហកម្ម​លើក​ទី៤។ ដោយ​សក្កានុភាព​និងប្រៀបខ្លាំង​ដែលធ​ម្មជាតិ​អំណោយ​ផល​នោះ ទី​ក្រុង Da Nang កំពុង​កសាង​ពាណិជ្ជ​សញ្ញា​ដោយ​ឡែក និងប្តេជ្ញាក្លាយទៅជាទី​​មកដល់ ចាប់ផ្តើម អាជីពមានការច្នៃប្រ​ឌិតថ្មី ដោយ​ផ្អែក​លើ​ឧត្តមភាព​​ រប​ស់ទី​ក្រុង​សមុទ្រ​ស្រស់ស្អាត និងពោរ​ពេញ​ទៅដោយ​សក្កា​នុពល”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ