02/04/2021 11:49 GMT+7 Email Print Like 0

ទីក្រុង Can Tho រៀបចំបុណ្យតេតកងទ័ព-ប្រជាជនជាលើកដំបូង ដើម្បីអបអរសាទ «បុណ្យចូលឆ្នាំថ្មីប្រពៃណី» សម្រាប់បងប្អូនជនរួមជាតិខ្មែរ

ព្រះតេជគុណ Dao Nhu អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃព្រះពុទ្ធសាសនាទីក្រុង Can Tho អញ្ជើញពុទ្ធដិការក្នុងកិច្ចប្រជុំនេះ (រួបថត៖ VOV)
 

នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ គណៈកម្មការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីទីក្រុង Can Tho បានសហការជាមួយវិទ្យាស្ថានព្រះពុទ្ធសាសនាខ្មែរថេរវាទនិងមន្ទីរពេទ្យ Hoa Hao - Medic Can Tho ដើម្បីពិភាក្សាគ្នាអំពីសកម្មភាពនៃបុណ្យតេតកងទ័ព-ប្រជាជនជាមួយបងប្អូនជនរួមជាតិខ្មែរអំណរ «បុណ្យចូលឆ្នាំថ្មីប្រពៃណី» ក្រោមប្រធានបទ «កងទ័ព- ប្រជាជនទទួលអំណរបុណ្យចូលឆ្មាំថ្មី ២០២១» ។

នេះជាលើកលើកដំបូង ដែលទីក្រុង Can Tho បានប្រារព្ធធ្វើឡើងពិធីបុណ្យតេតកងទ័ព-ប្រជាជន អបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី» សម្រាប់បងប្អូនជនរួមជាតិខ្មែរក្នុងតំបន់។ សកម្មភាពនេះបានពង្រឹងនិងរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ព្រមទាំងបង្កើតបរិយាកាសដ៏សប្បាយរីករាយក្នុងអំឡុងពេលប្រព្រឹត្តិទៅពិធីអបអរសាទរ «បុណ្យចូលឆ្នាំថ្មីប្រពៃណី» សម្រាប់បងប្អូនជនរួមជាតិខ្មែរនៅតាមមូលដ្ឋានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ