19/11/2021 10:10 GMT+7 Email Print Like 0

ទីក្រុងហូជីមិញផ្តោតសំខាន់លើការងារការពារសុខភាពប្រជាជននិងស្តារសេដ្ឋកិច្ច-សង្គម

នោះគឺជាប្រសាសន៍របស់លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ក្នុងទិវាបុណ្យមហាសាមគ្គី ជនជាតិទាំងមូលឆ្នាំ២០២១ នៅសង្កាត់ Linh Tay ទីក្រុង Thu Duc នាយប់ថ្ងៃទី១៦ វិច្ឆិកា។
 

លោក Nguyen Van Nen (ខាងស្តាំ) លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ប្រគល់អំណោយជូនប្រជាជននៅក្រុមលំនៅដ្ឋានលេខ៣ (រូបថត៖ Ha Khanh/VOV)



ប្រជាជនត្រូវកំណត់ខ្លួនជាម្ចាស់កម្មវត្ថុនៃការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងម្ចាស់ការក្នុងការអនុវត្តវិធានការការពារសុខភាពសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារផង  ប៉ុន្តែក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការត្រួតពិនិត្យរួមគ្នាជាមួយសហគមន៍និងសង្គមលើ ការងារបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ។ នោះគឺជាប្រសាសន៍របស់លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ក្នុងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលឆ្នាំ២០២១ នៅសង្កាត់ Linh Tay ទីក្រុង Thu Duc នាយប់ថ្ងៃទី១៦ វិច្ឆិកា។

លេខាគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Nen បានវាយតំលៃខ្ពស់ថា ក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញនាពេលកន្លងមកនេះ ប្រជាជនមានស្មារតីខ្ពស់ក្នុងការបង្ការការរីករាលដាល ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលការណ៍ណែនាំរួម មានគំរូច្នៃប្រឌិតដូចជា “ផ្សារណាត់សូន្យដុង", “គ្រាប់អង្កជាទីស្រឡាញ់", ហើយការឧបត្ថម្ភកន្លែងស្នាក់នៅ, ការផ្គត់ផ្គង់ទឹកនិងអគ្គិសនីសម្រាប់កម្មករ ... ជាដើម។ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំទីក្រុងបានអះអាងថា ទីក្រុងកំពុងព្យាយាមការពារសុខភាពនិងស្មារតីរបស់ប្រជាជនផង និងស្ថិរភាព ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ទន្ទឹមនឹងការធានានូវជីវភាពរស់នៅរបស់ប្រជាជនផង។ ដើម្បីជំនះរាល់បញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតនេះ លេខាគណៈកម្មាធិការបក្សទីក្រុងបានស្នើឱ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ និងប្រជាជនបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ផ្សព្វផ្សាយ និងលើកកំពស់នូវគំរូនិងវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពប្រកបដោយភាពច្នៃប្រឌិតក្នុងបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ថែទាំសន្តិសុខសង្គមនិងជួយប្រជាជនដែលជួបការលំបាកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ