20/10/2021 19:46 GMT+7 Email Print Like 0

ទីក្រុងហូជីមិញ​មានគោលបំណង​ចង់ជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិការ​កិច្ចការបរទេសបម្រើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម

ទីក្រុងហូជីមិញត្រូវការប្រភពធនធានក្រៅប្រទេសអំពីទុន បញ្ញានិងវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ទីក្រុង។

សន្និសីទតាមអនឡាញរវាងប្រធានស្ថានប័នការទូតវៀតណាមប្រចាំនៅប្រទេស (រូបថត៖ VNA)

លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានថ្លែងដូច្នេះ នៅក្នុងសន្និសីទតាមអនឡាញរវាងប្រធានស្ថានប័នការទូតវៀតណាមប្រចាំនៅប្រទេសចំនួន ២៨ រូប អាណត្តិ ២០២១-២០២៤ ជាមួយតំណាងថ្នាក់ដឹកនាំខេត្ត ក្រុងចំនួន ១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង និងតំបន់ដីសណ្តទន្លេ Cuu Long ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៨ ខែតុលា។ លោក Vo Van Hoan បានស្នើឲ្យបណ្ដាប្រធានស្ថាប័នការទូតថ្មីប្រចាំបណ្ដាប្រទេសបន្តជួយគាំទ្រអំពីបញ្ហាដែលទីក្រុងមានការយកចិត្តទុកដាក់។

នៅក្នុងសន្និសីទនេះ បណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលវៀតណាមប្រចាំនៅបរទេសអាណត្តិ ២០១២-២០២៦ ក៏បានសម្តែងគោលបំណង និង កិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ល្អរាល់ខ្លឹមសារកិច្ចការបរទេស តាមសំណើររបស់មូលដ្ឋាន ហើយសន្យាបន្តបំពេញល្អនូវតួនាទីតភ្ជាប់រវាងបណ្ដាខេត្ត ក្រុងនៅតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង និងបណ្ដាខេត្តនៅ តំបន់ដីសណ្តទន្លេ Cuu Long ជាមួយដៃគូបរទេសលើវិស័យផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកទេស និងបច្ចេកវិទ្យផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ