14/05/2021 14:56 GMT+7 Email Print Like 0

ទីក្រុងហូជីមិញស្នើឲ្យរដ្ឋាភិបាលឱ្យមានយន្តការពិសេសសម្រាប់ទីក្រុង Thu Duc

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ
 

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដើម្បីពិភាក្សានិងដោះស្រាយរាល់ខ្លឹមសារ ដែលជួយទីក្រុងហូជីមិញអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

នៅក្នុងកិច្ចប្រជុំ ប្រធានគណៈ កម្មាធិការប្រជាជន ទីក្រុងហូ ជីមិញលោក Nguyen Thanh Phong បានស្នើទៅលោកនាយករដ្ឋមន្រ្តីអនុញ្ញាត ឱ្យទីក្រុងបន្តកែសម្រួលគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់លំនៅដ្ឋានភាគខាងជើងនិងបញ្ចប់អ័ក្សតភ្ជាប់ខាងជើង - ខាងត្បូង។ ជាពិសេស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានស្នើឱ្យបង្កើតគម្រោងមួយស្តីពីយន្តការ និង គោលនយោបាយពិសេសសម្រាប់ទីក្រុង Thu Duc ផងដែរ៖ “ដើម្បីឱ្យទីក្រុង Thu Duc ក្លាយជាក្បាលម៉ាស៊ីនជំរុញកំណើនថ្មីសម្រាប់ទីក្រុងហូជីមិញនិងតំបន់សេដ្ឋកិច្ចភាគខាងត្បូងទាំងមូល សូមស្នើឲ្យលោកនាយករដ្ឋមន្រ្តី ដឹកនាំក្រសួងស្ថាប័នមជ្ឈឹមសម្របសម្រួលជាមួយទីក្រុងក្នុងការបង្កើតសំណើគម្រោងអំពីយន្តការនិងគោលនយោបាយសម្រាប់ទីក្រុង Thu Duc យោងតាមសេចក្តីសម្រេចចិត្តដែលបានដាក់ជូនរដ្ឋាភិបាលនៅត្រីមាសទី ២ ឆ្នាំ ២០២១ រួចជាស្រេច”។

លើសពីនេះទៀត នៅក្នុងកិច្ចប្រជុំ លោក Nguyen Thanh Phong ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនទៀត ស្តីពីវិមជ្ឈការ វិសហមជ្ឈការសម្រាប់ទីក្រុងហូជីមិញក៏ដូចជា  ការគ្រប់គ្រងទីក្រុងជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ