04/09/2020 12:52 GMT+7 Email Print Like 0

ទីក្រុងហូជីមិញត្រូវការអភិវឌ្ឍស្រុះស្រួលបណ្ដាវិស័យ


លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២០ នៅទិស្នាក់ការមជ្ឈឹមបក្ស ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong និង ជាប្រធានអនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតលើកទី១៣ របស់បក្ស ការិយាល័យនយោបាយបានជួបធ្វើការជាមួយគណៈកម្មាធិការ អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ដើម្បីផ្តល់មតិយោបល់ អំពីសេចក្ដីព្រាងឯកសារនិងផែនការកម្មាភិបាលដែលដាក់ជូនមហាសន្និ បាតតំណាងបក្សភាគទីក្រុងហូជីមិញអាណត្តិ ២០២០-២០២៥។
 
អញ្ជើញថ្លែងសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការិយាល័យនយោបាយបានឯក ភាពវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដ៏សំខាន់ៗដែលបក្សភាគទីក្រុង ហូជីមិញទទួលបានក្នុងអាណត្តិកន្លងទៅ។ បណ្ដាសេចក្ដីព្រាងឯកសារ របស់ទីក្រុងបានលើកច្បាស់នូវទស្សនៈស្ដីពីការផ្លាស់ប្ដូរថ្មី ស្មារតីឈានទៅ មុខ ការប្ដេជ្ញាចិត្តនយោបាយខ្ពស់ ហើយច្បាមជាប់តាមទិសដៅធំៗនិង ស្ថានភាពជាក់ស្ដែងនៃទីក្រុង។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានចាត់ទុកថា ទីក្រុងហូជីមិញត្រូវការបំផុសឡើង មោទនភាព និងប្រពៃណីដ៏អង់អាចក្លាហាននៃទីក្រុងដើម្បីកំណត់ទិសដៅ ភារកិច្ចនាពេលខាងមុខ។ លោក Nguyen Phu Trong អញ្ជើញមាន ប្រសាសន៍ថា៖
 
“នៅពេលនេះ ខ្ញុំគិតថា វាជាការចាំបាច់ណាស់ដែលត្រូវបំផុសឡើង មោទនភាពរបស់ប្រជាជនទីក្រុងហូជិមិញ ដែលជានិច្ចកាលឈានមុខគេ ក្នុងការផ្លាស់ប្ដូរថ្មី ព្រមទាំងមានភាពអង់អាចក្លាហានមោះមុតនិងប្រពៃណី ភ្លឺស្វាងផងដែរ។ហេតុដូច្នេះ បក្សភាគទីក្រុងត្រូវយល់ឃើញឲ្យបានច្បាស់នូវ សារសំខាន់និងឋានៈរបស់ខ្លួន ដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្លួន យ៉ាងដូចម្ដ៉េចឲ្យសក្តិសមនឹងកិត្តិនាមនោះ”។

ដោយឈរលើស្មារតីនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានលើកសំណើថា ក្នុងអាណត្តិខាងមុខនេះ ទីក្រុងហូជីមិញ មិនត្រឹមតែផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវអភិវឌ្ឍស្រុះស្រួលគ្នារវាងបណ្ដាវិស័យ ដោយផ្សាភ្ជាប់កិច្ចការពារបរិស្ថាន នឹងការពង្រីកកម្លាំងមហាសាមគ្គីជនជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន និងប្រពៃណី បដិវត្តន៍នៃទីក្រុង។ ជាពិសេស ឯកសារមហាសន្និបាតបក្សភាគរបស់ទីក្រុង ត្រូវបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់និងសេចក្ដីប្រាថ្នាឈានទៅមុខដ៏ខ្លាំងក្លាផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ