18/05/2020 14:52 GMT+7 Email Print Like 0

ទីក្រុងហូជីមិញបំផុស “បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ុំហូជានិច្ច”

ក្នុងឱកាសរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី១៧ ឧសភា ទីក្រុងហូជីមិញបានរៀបចំពិធីបំផុស “បុណ្យតេតដាំដើមឈើ ដឹងគុណលោកអ៊ុំហូជានិច្ច” ដោយមានការចូលរួមរបស់លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញចូលរួមដាំដើមឈើ។ (រូបថត៖ VOV)


នៅពិធីនេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានអំពាវនាវឲ្យកម្មាភិបាល មន្ត្រីរដ្ឋការ យុទ្ធជននិងប្រជាជនម្នាក់ៗគប្បីដាំដើមឈើមួយ ជួយជ្រោមជ្រែងយ៉ាងសកម្មនឹងពាក្យទូន្មានរបស់លោកប្រធានហូជីមិញស្ដីពីកិច្ចការពារបរិស្ថាន ពង្រីកពណ៌បៃតងនៅក្នុងនគរ។ ចលនា “បុណ្យតេតដាំដើមឈើ” ត្រូវបានលោកប្រធានហូជីមិញបំផុសឡើងកាលពីឆ្នាំ១៩៥៩ ហើយចាប់ពីពេលនោះមក បានក្លាយទៅជាលក្ខណៈវប្បធម៌ប្រពៃណីមួយរបស់ប្រជាជាតិវៀតណាម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជននិងអាជ្ញាធរទីក្រុងហូជីមិញបានចូលរួមយ៉ាងសកម្មក្នុងចលនាដាំដើមឈើ ដាំព្រៃ អភិវឌ្ឍព្រៃ រួមចំណែកការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុដើម្បីអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ ក្នុងឆ្នាំ២០២០នេះ ទីក្រុងហូជីមិញដាក់ចេញគោលដៅគឺដាំដើមឈើបៃតងចំនួន១លានដើមបន្ថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ