17/03/2020 16:52 GMT+7 Email Print Like 0

ទីក្រុងហូជីមិញ៖ មនុស្សជិត២សែននាក់ចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គម

បណ្ដាសកម្មភាពបាន ផ្ដោតសំខាន់ទៅលើការអប់រំប្រពៃណីបដិវត្តន៍សម្រាប់យុវជន ថែទាំគ្រួសារ គោលនយោបាយ វីរៈអ្នកម្ដាយវៀតណាម ព្រមទាំងរួមដំណើរ ជួយឧបត្ថម្ភ ដល់យុវជនជំទង់ កុមារ លើកកំពស់គុណភាពនៃការងាររៀបចំ កសាង សម្ព័ន្ធយុវជនឲ្យកាន់តែរឹងមាំ និងសកម្មភាពអបអរសាទរមហាសន្និបាត បក្សគ្រប់ជាន់ថ្នាក់ផងដែរ។
 

យុវជនប្រគល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនមនុស្សដែលមានស្ថានភាពរស់នៅលំបាក (រូបថត៖ TTXVN)



ក្រោយរយៈពេលជិត២សប្ដាហ៍អនុវត្តខែយុវជនឆ្នាំ២០២០ដែលបំផុសឡើង ដោយសម្ព័ន្ធយុវជនទីក្រុងហូជីមិញកាលពីថ្ងៃទី១មីនាមក មានយុវជននិងប្រជាជនក្នុងតំបន់ប្រមាណ២សែននាក់បានចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គម។

ខែយុវជនបានប្រព្រឹត្តទៅដោយព្រមៗគ្នានៅគ្រប់ទីកន្លែងនៃខ័ណ្ឌស្រុកចំនួន ២៤ និងមូលដ្ឋានសម្ព័ន្ធយុវជននានា។ បណ្ដាសកម្មភាពបានផ្ដោតសំខាន់ទៅលើការអប់រំប្រពៃណីបដិវត្តន៍សម្រាប់យុវជន ថែទាំគ្រួសារ គោលនយោបាយ វីរៈអ្នកម្ដាយវៀតណាម ព្រមទាំងរួមដំណើរជួយឧបត្ថម្ភដល់យុវជនជំទង់ កុមារ លើកកំពស់គុណភាពនៃការងាររៀបចំ កសាង សម្ព័ន្ធយុវជនឲ្យកាន់តែរឹងមាំ និងសកម្មភាពអបអរសាទរមហាសន្និបាត បក្សគ្រប់ជាន់ថ្នាក់ផងដែរ។

ជាពិសេស ខែយុវជនឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងពេលវេលាដែលប្រទេសទាំងមូលកំពុងផ្ដោតសំខាន់ទៅលើការងារបង្ការទប់ស្កាត់ជំងឺ Covid-19 ហេតុដូច្នេះបណ្ដាមូលដ្ឋានសម្ព័ន្ធយុវជនបានរៀបចំសកម្មភាពយ៉ាងសម្បូរបែបអំពីការងារឃោសនាបង្ការ ទប់ស្កាត់ជំងឺ ការពារបរិស្ថាននិងបោសសម្អាតអនាម័យវិថីផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ