21/07/2019 22:21 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជាមួយការតស៊ូការពារព្រំដែនភាគនិរតីនិងព្រំដែនភាគខាងជើង


 ឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Quang Dao អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវយោធាវៀតណាម (រូបថត៖ tuoitre.vn)
 

 នៅសិក្ខាសាលានេះ តំណាងជាច្រើនបាន អះអាងថា ជ័យជំនះក្នុង​ការ​តស៊ូ​ទាំង​ពីរ​នៅព្រំ​ដែនភាគ​និរតី​និង​ព្រំដែន​ភាគ​ខាង ជើង បានជួយអោយប្រទេសវៀតណាមការពារបូរណភាពដែនដីរបស់ខ្លួន ព្រម ទាំង​ជួយ​អោយ​​ប្រជាជន​កម្ពុជា​រួចផុត​ពីរបប​ប្រល័យ​ពូជ​សាសន៍​ដ៏ឃោ​ឃៅព្រៃ​ផ្សៃបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក​។
​ 
នុងឱកាស​រំលឹកខួបរយៈពេល៤០ឆ្នាំនៃការតស៊ូការពារព្រំដែនភាគនិរតីនិងព្រំដែនភាគខាងជើង (ឆ្នាំ១៩៧៩​-​ឆ្នាំ​២០១៩) និងរំលឹកខួបរយៈពេល៣០ឆ្នាំនៃ ការបញ្ចប់កាតព្វកិច្ចអន្តរជាតិនៅកម្ពុជានោះ នាព្រឹកថ្ងៃ​ទី២០ ខែ​កក្កដា នៅទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាមបានប្រព្រឹត្តទៅសិក្ខា សលាវិទ្យាសាស្ត្រដោយ ប្រធាន​បទ​ “ទីក្រុងហូជីមិញជាមួយការតស៊ូការពារព្រំដែនភាគនិរតីនិងព្រំដែន ភាគខាងជើងរបស់មាតុប្រទេស”។ នៅ​សិក្ខា​សាលានេះ តំណាងជាច្រើនបាន អះអាងថា ជ័យជំនះក្នុង​ការ​តស៊ូ​ទាំង​ពីរ​នៅ​ព្រំដែ​​ន​ភាគ​និរតី​និង​ព្រំដែន​ភាគ​ខាង ជើង បានជួយអោយប្រទេសវៀតណាមការពារបូរណភាពដែនដីរបស់ខ្លួន ព្រម ទាំងជួយអោយ​ប្រជាជន​កម្ពុជា​រួចផុត​ពីរបប​ប្រល័យ​ពូជសាសន៍​ដ៏ឃោឃៅ​ព្រៃផ្សៃ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​លោក​។ ក្រោយពីសង្គ្រាមបានកន្លងផុតទៅ ទីក្រុងហូជីមិញតែងតែបញ្ជូនក្រុមការងារ ក្រុម​អ្នក​ជំនាញ​និង​កម្លាំង​យុវជនស្ម័គ្រ ចិត្តទៅជួយឧបត្ថម្ភប្រទេសកម្ពុជាអោយរស់រានមានជីវិតឡើងវិញផងដែរ។ ឧត្តមសេនីយ៍​ត្រី ​សាស្ត្រាចារ្យរង បណ្ឌិត Vu Quang Dao អតីតប្រធានវិទ្យាស្ថានស្រាវ ជ្រាវយោធាវៀតណាម បានអះអាងថា៖ “ខ្ញុំ​ចាត់​ទុកថា សិក្ខាសាលាលើកនេះមិនត្រឹមតែអះអាងនូវតួនាទីរបស់ ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំង​ជាការ​រំលឹក​គុណូបការៈចំពោះរាល់ការឈឺ ចាប់និងពលីកម្មដ៏ធំធេ​ងទៀតផង​”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ