21/03/2019 12:38 GMT+7 Email Print Like 0

ទីក្រុងហូជីមិញមានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់កា​រស្រាវជ្រាវនិងកា​រប្រើបញ្ញា​សិប្បនិម្មិត​


លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញថ្លែងក្នុងសិក្ខាសាលា
 

 នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៩ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានរៀបចំ​សិក្ខាសាលា​វិទ្យាសាស្ត្រ​ ស្តីពី “ការស្រាវជ្រាវនិងការអនុវត្តបញ្ញា​សិប្បនិម្មិត (Al) នៅទីក្រុង​ហូជីមិញ  ដំណាក់កាល ​២០១៩ ​- ២០២៥​។ 

យោង​តាមអ្នកជំនាញថា យុទ្ធសាស្រ្តមុខព្រួញសំខាន់បីដើម្បីអនុវត្តន៍បញ្ញាសិប្បនិម្មិតនៅក្នុងទីក្រុង រួមមាន​ការ​បណ្តុះ​បណ្តាលប្រភពធនធាន​មនុស្ស ការចាប់ យកបច្ចេ​កវិទ្យា ការអភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។ ក្នុងនោះអ្វីដែលសំខាន់បំផុតនោះគឺប្រភព​ធនធានមនុស្ស។​

អញ្ជើញ​ថ្លែងក្នុងសិក្ខាសាលានេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បាន​ចាត់ទុ​កថា៖ ទីក្រុងហូជីមិញ មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​សម្រាប់ការ​ស្រាវជ្រាវ​និង​ការ​អនុវត្ត​បញ្ញាសិប្បនិម្មិត ដោយសារ តែមានធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៃវិទ្យាស្ថាន​ស្រាវជ្រាវ​និង​សាលារៀន ថែមទាំងមានសហគ្រាសបច្ចេកវិទ្យាមួយចំនួនទៀតផង៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ