04/03/2019 09:33 GMT+7 Email Print Like 0

ទីក្រុងហូជីមិញប្រារព្ធធ្វើឡើងពិធីបុណ្យអាវផាយលើកទី៦


 ទិដ្ឋភាពនៃពិធីប្រារព្ធពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៦ (រូបថត៖ VOV)

 ក្រោមប្រធានបទ “ភាពស្រស់ស្អាតនៃអាវផាយទីក្រុង ហូជីមិញ” ពិធី បុណ្យ​ឆ្នាំនេះ​មាន​សកម្មភាព​ដ៏សម្បូរ​បែប​ដូច​ជា៖ ការប្រឡងអាវផាយ ការ​ ប្រឡងរូបថតអាវផាយអ​នឡាញ ក​ម្មវិធី​ដើរបង្ហាញម៉ូដ និង​កម្មវិធី​បំផុស​គំនិត​អំពីអាវ ផាយ ជា​ដើម។ 
 
ពិធី​បុណ្យអា​វផាយទីក្រុងហូជីមិញលើកទី៦បានប្រា​រព្ធឡើង នាយប់ថ្ងៃទី២ ​ខែមីនា ​ឆ្នាំ​២០១៩។ ក្រោម​ប្រធាន​បទ ​“ភាពស្រស់ស្អាតនៃអាវផាយ​ទីក្រុងហូជីមិញ”​ ពិធី បុណ្យឆ្នាំនេះមានសកម្ម​ភាព​ដ៏សម្បូរបែបដូចជា៖ ការ​ប្រឡង​អាវផាយ​ កា​រ​ប្រឡង​រូបថតអាវផាយអនឡាញ ក​ម្មវិធីដើរបង្ហាញម៉ូដ និងកម្មវិ​ធីបំផុស​គំនិតអំពីអាវ ផាយ​ ជាដើ​ម។ ក្នុងពិធីបុណ្យលើកនេះ ទស្សនិកជនបានគ​យគន់ អា​វ ផាយដ៏វិសេស​វិសាល​ជាច្រើន​របស់​អ្នក​រចនា​ម៉ូដល្បីល្បាញ​ក្នុងទូទាំងប្រទេសបានស្រាវជ្រាវនិ​ងច្នៃប្រឌិតឡើង ហើយវាជា​ លើកដំបូង​ដែលមាន​វត្តមាន​របស់អ្នក​រចនាម៉ូដមក​ពីកូរ៉េខាងត្បូង ទៀតផង​។ លោកស្រី Nguyen Thi Anh H​oa នាយិការង​មន្ទីរ​ទេសចរណ៍​ទីក្រុង​ហូជីមិញ​ បាន​ថ្លែង​ថា៖​
 
“ក្នុង​ចំណោមអាវផាយរបស់អ្នករចនាម៉ូដដ៏ល្បីល្បាញនោះ គឺមានអាវផាយមួយចំនួន ស្ដីពី​ប្រធាន​បទការ​ពារបរិស្ថាន​។ ក្រៅពីនោះ យើងខ្ញុំក៏បានរៀបចំ​សកម្មភាព បំផុសគំនិតនៅវិថីដើរថ្មើជើ​ង Nguyen Hu​e ទៀត​ផង​”​។
 
ពិធី​បុណ្យអាវផាយទីក្រុងហូជីមិញប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៧ ខែមីនា ដែល​ស្ថិត​នៅគោល​ដៅ​ទេសចរណ៍​ល្បីល្បាញជា​ច្រើននៃទីក្រុងដូចជា៖ វិថីដើ​រថ្មើរ ជើង Bui Vien វិថី Nguyen Hue ប្រៃសណី​យ៍ទី​ក្រុង សារមន្ទីរ​ស្លាកស្នា​មសង្គ្រាម ក៏ដូចជានៅតាមបណ្ដាសាលារៀននិ​ងសហគ្រាសផ្សេងៗទៀត សំដៅជួប​ប្រា​ស្រ័យ ផ្សាភ្ជាប់​និង​ទាក់ទងជាមួយសាធារណៈជ​ន នៅជុំវិញប្រធានបទស្ដីពីអា​វ​ផាយ​វៀត​ណាម៕​

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ