• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញ៖ ប្រគល់ពាន់រង្វាន់សម្រាប់ផលិតផល​បច្ចេកវិទ្យាព័ត៌មាន​ស្ថាបនានគរឆ្លាតចំនួន ៦ ក្រុម​


 នាឆ្នាំ ២០១៨ ទីក្រុងហូជីមិញបានប្រើឃ្លាំងទិន្នន័យ និងឃ្លាំងទិន្នន័យបើកចំហ​ដើម្បីកសាងទីក្រុងឆ្លាតវៃ

 គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពចំនួន ១៣ បុគ្គលចំនួន១៦ នាក់​ ដែល​បានរួមចំណែកក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័​ត៌មាន ផ្សព្វផ្សាយនៅទីក្រុង​។
 
នាព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ មន្ទីរពត៌មាន និងផ្សព្វផ្សាយទីក្រុងហូជីមិញបានប្រកាសលទ្ធផល និងប្រគល់​ពាន់​រង្វាន់​សម្រាប់ ផលិតផលបច្ចេកវិទ្យា ឆ្នើមចំនួ​ន ៦ ក្រុម សម្រាប់បុគ្គល និងស​មូហភាព ដែលបាន​រួម​ចំណែក​យ៉ាង​សកម្ម លើវិស័យបច្ចេកវិទ្យាព័ត៌មាន ​ក៏ដូចជាមានវិធានការជាច្រើ​ន ក្នុងការ​ប្រើប្រាស់​រាល់​កម្ម​វិធី​អភិវឌ្ឍន៍​ទីក្រុងឆ្លាតវៃផងដែរ​។
 
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ​ បានប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពចំ​នួន ១៣ បុគ្គលចំ​នួន ១៦​ នាក់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍផ្នែក​បច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយនៅ​ទីក្រុង។​
 
អញ្ជើញ​ថ្លែងនៅទីនេះ លេខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានឱ្យដឹងថា៖ "ដើម្បី​​ជំរុញ​វិស័យព័ត៌មាន​ឲ្យក្លាយទៅជាវិស័យមុខព្រួញនោះ យើង​គប្បីបង្កើត​សហគ្រាសឲ្យ​បានច្រើន​ថែម​ទៀត​ ហើយចំនួនពលករត្រូវស្រូបយក ៥ ភាគរយនៃ​ចំនួនពលលសរុបនៅទូទាំងទីក្រុង។ នាពេ​លខាងមុ​ខ ពាន​រង្វាន់​នេះនឹងបន្តរួមចំណែក​ ដល់ការបង្កើតកម្លាំងពលករ​ថែមទៀតផងដែរ"៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top