នាឆ្នាំ ២០១៨ ទីក្រុងហូជីមិញបានប្រើឃ្លាំងទិន្នន័យ និងឃ្លាំងទិន្នន័យបើកចំហដើម្បីកសាងទីក្រុងឆ្លាតវៃ
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពចំនួន ១៣ បុគ្គលចំនួន១៦ នាក់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយនៅទីក្រុង។
នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មន្ទីរពត៌មាន និងផ្សព្វផ្សាយទីក្រុងហូជីមិញបានប្រកាសលទ្ធផល និងប្រគល់ពាន់រង្វាន់សម្រាប់ ផលិតផលបច្ចេកវិទ្យា ឆ្នើមចំនួន ៦ ក្រុម សម្រាប់បុគ្គល និងសមូហភាព ដែលបានរួមចំណែកយ៉ាងសកម្ម លើវិស័យបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាមានវិធានការជាច្រើន ក្នុងការប្រើប្រាស់រាល់កម្មវិធីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃផងដែរ។
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពចំនួន ១៣ បុគ្គលចំនួន ១៦ នាក់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយនៅទីក្រុង។
អញ្ជើញថ្លែងនៅទីនេះ លេខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានឱ្យដឹងថា៖ "ដើម្បីជំរុញវិស័យព័ត៌មានឲ្យក្លាយទៅជាវិស័យមុខព្រួញនោះ យើងគប្បីបង្កើតសហគ្រាសឲ្យបានច្រើនថែមទៀត ហើយចំនួនពលករត្រូវស្រូបយក ៥ ភាគរយនៃចំនួនពលលសរុបនៅទូទាំងទីក្រុង។ នាពេលខាងមុខ ពានរង្វាន់នេះនឹងបន្តរួមចំណែក ដល់ការបង្កើតកម្លាំងពលករថែមទៀតផងដែរ"៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម