ទីក្រុងហូជីមិញរួមជាមួយអតីតទាហានអាមេរិកផ្សះផ្សាមុខរបួសដោយសង្គ្រាម
នារសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Huynh Cach Mang បានជួបសន្ទនាជាមួយគណៈប្រតិភូ អតីតទាហានអាមេរិកនៅវៀតណាម (VAA) ដឹកនាំដោយសមាជិកកម្មវិធី «ការផ្តើមគំនិតអតីតទាហាន» (VIP) លោក Grant T.Coates ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោក Huynh Cach Mang បានវាយតំលៃខ្ពស់ចំពោះសុឆ័ន្ទៈនិងការខំប្រឹងប្រែងរបស់ VAA ក្នុង ការដោះស្រាយផលវិបាលដោយសង្គ្រាមបង្កឡើងជាពិសេសគឺកម្មវិធី «ការផ្តើមគំនិតអតីតទាហាន» សំដៅខំប្រឹងប្រែងផ្សះផ្សាមុខរបួសសង្គ្រាម។ រីឯខ្លួនវិញ លោក Grant T.Coates បានចាត់ទុកថា៖
កម្មវិធី «ការផ្តើមគំនិតអតីតទាហាន» ដែលត្រូវបានអនុវត្តក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅទទួលបានលទ្ធផលវិជ្ជមានជាច្រើនអាស្រ័យដោយការខំប្រឹងប្រែងរបស់បណ្ដាអតីតយុទ្ធជនវៀតណាម និងអតីតទាហានអាមេរិកនិងបណ្ដាអង្គការមិត្តភាព ក្រសួងការបរទេស រដ្ឋអំណាចតំបន់នានា ក្នុងនោះ មានទីក្រុងហូជីមិញ។ នាពេលខាងមុខកម្មវិធីនឹងបន្តរួមជាមួយភាគីទាក់ទិននានាដោះស្រាយបញ្ហានៅសេសសល់នៃសង្គ្រាម ដូចជា៖ ផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ ការរុករកនិងបោះសំអាតគ្រាប់បែកមីន ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម