• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋអូទ្រីស


ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋអូទ្រីស

ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋអូទ្រីសបានប្រព្រឹត្តិទៅនាថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ២០១៧ នៅក្រុងវីយែន​(ប្រទេស​អូទ្រីស)។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Vu Viet Anh បាន​សង្កត់ធ្ងន់ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពរវាង វៀតណាម - អូទ្រីសមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរនិងទទួលបានសមិទ្ធិផលដ៏ល្អប្រសើរជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​។ អូទ្រីសបានក្លាយជាដៃគូពាណិជ្ជកម្មធំរៀបចំណាត់ថ្នាក់ទី ៥ របស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីគឺ ៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Le Khanh Hai  ឯកអគ្គរដ្ឋទូត លោក Vu Viet Anh​ អនុប្រធានរដ្ឋសភាអូទ្រីសលោកស្រី Ingrid Winkler និងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអូទ្រីស លោក Josef Cap បានអញ្ជើញកាត់ខ្សែបូរសម្ពោធការតាំងពិព័រណ៍ដោយមានរូបថតជិត ៣០០ ផ្ទាំងក្រោមចំណងជើងថា" វៀតណាម - ទីមកដល់របស់ពិភពលោក ២០១៧" តាមប្រធានបទដូចជា៖ ទំនាក់ទំនងវៀតណាម - អូទ្រីសតាមជ្រុងមួយ បេតិកភ័ណ្ឌពិភពលោកនៅវៀតណាម មហោស្រពវៀតណាមជាដើម។
ចំណុចលេចធ្លោក្នុងការតាំងពិព័រណ៍នេះគឺក្រុមរូបថតសោភ័ណភាពកោះសមុទ្រវៀតណាម ដោយមានរូបថតយ៉ាង​រស់រវើកស្ដីពីជីវភាពរស់នៅរបស់យុទ្ធជននិងប្រជាជនវៀតណាមនៅប្រជុំកោះ Truong Sa  កោះ Ly Son កោះPhu Quoc ជាដើម។ ក្រុមរូបថត សោភ័ណភាពកោះសមុទ្រវៀតណាមរួមទាំងឯកសារស្ដីពីប្រជុំកោះ Hoang Sa និងTruong Sa ទាក់ទាញបានការយកចិត្តទុកដាក់របស់អ្នកចូលរួម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top