• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាវប្បធមម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧


ទិដ្ឋភាពនៃពិធីបើកទិវាវប្បធមម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧(រូបថតៈ Nguyễn Dân/TTXVN)

ទិ​វាវប្បធម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧​បាន​ប្រារព្ធ​នាយប់​ថ្ងៃទី១៦ ខែមិនា ឆ្នាំ​២០១៧ នៅ​ចេតិយ្យ​ធំ វត្ត Thien An ស្រុក Tam Dao ខេត្ត Vinh ​Phuc ក្នុង​ឱកាស​រំលឹក​ខួបលើក​ទី៤៥ នៃ​ទិវា​បង្កើត​ទំនាក់​ទំនង​ការ​ទូត​វៀត​ ណាម-​ឥណ្ឌាថ្ងៃ​ទី​៧​មករា​និង​ខួបលើក​ទី១០ នៃទិ​វាប​ង្កើត​ទំនាក់​ទំនង​ដៃ​គូយុទ្ធ​ សាស្ត្រវៀត​ណាម​-ឥណ្ឌា។ អញ្ជើញថ្លែងមតិ​ក្នុងពិធីបើក រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង ផ្សព្វផ្សាយ និង​ជា​ប្រធាន​សមាគមមិត្តភាពវៀតណាម-ឥណ្ឌា ​លោក Truong Minh Tuan បាន​អះអាង​ថា ៖ នាពេល​កន្លង​ទៅ សមាគម​ពុទ្ធសាសនា​វៀត​ណាម បានអនុ វត្តសកម្ម​ភាព​សហប្រតិបត្តិការ កិច្ចការបរទេស​ជា​ច្រើន​សំដៅ​ជម្រុញ​ទំនាក់​ទំនង ជិតស្និទ្ធ​ជាមួយ​សាសនា​ព្រះពុទ្ធ​ឥណ្ឌានិង​អង្គការ​សង្គ​ម​នានា​។ សកម្មភាពទាំងអស់ នេះ​បានរួម​ចំណែក​លើកកំពស់​ចំណង​មិត្តភាព​រវាង​ប្រជាជន​វៀត​ណាម ជាមួយ​ប្រជា​ជន​ឥណ្ឌា​ក៏ដូចជាទំនាក់​ទំនងការ​ទូត រវាង​ប្រទេស​ទាំងពីរផងដែរ។
 
តាងនាមមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Thanh Nhieu អនុប្រធាន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាភិបាល​សមាគម​ព្រះ​ពុទ្ធ​សាសនា​ វៀតណាមបាន​ជឿជាក់​ថា ឆ្លង​តាម​រយៈ​សកម្មភាព​ជួយ​ជ្រោម​ជ្រែង​ទិវា​វប្បធម៌​ព្រះពុទ្ធ​សាសនា​ឥណ្ឌាលើក​ទី២ នៅវៀ​ត​ណាម​លើក​នេះ នឹងនាំ​មកនូវ​ការ​ជឿទុ​ក​ចិត្តនិងការ យល់ដឹង​គ្នាទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​នៃប្រទេសទាំង​ពីរ៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top