
ទិដ្ឋភាពនៃពិធីបើកទិវាវប្បធមម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧(រូបថតៈ Nguyễn Dân/TTXVN)
ទិវាវប្បធម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧បានប្រារព្ធនាយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ នៅចេតិយ្យធំ វត្ត Thien An ស្រុក Tam Dao ខេត្ត Vinh Phuc ក្នុងឱកាសរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-ឥណ្ឌាថ្ងៃទី៧មករានិងខួបលើកទី១០ នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រវៀតណាម-ឥណ្ឌា។ អញ្ជើញថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ផ្សព្វផ្សាយ និងជាប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា លោក Truong Minh Tuan បានអះអាងថា ៖ នាពេលកន្លងទៅ សមាគមពុទ្ធសាសនាវៀតណាម បានអនុ វត្តសកម្មភាពសហប្រតិបត្តិការ កិច្ចការបរទេសជាច្រើនសំដៅជម្រុញទំនាក់ទំនង ជិតស្និទ្ធជាមួយសាសនាព្រះពុទ្ធឥណ្ឌានិងអង្គការសង្គមនានា។ សកម្មភាពទាំងអស់ នេះបានរួមចំណែកលើកកំពស់ចំណងមិត្តភាពរវាងប្រជាជនវៀតណាម ជាមួយប្រជាជនឥណ្ឌាក៏ដូចជាទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផងដែរ។
តាងនាមមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាមបានជឿជាក់ថា ឆ្លងតាមរយៈសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌ព្រះពុទ្ធសាសនាឥណ្ឌាលើកទី២ នៅវៀតណាមលើកនេះ នឹងនាំមកនូវការជឿទុកចិត្តនិងការ យល់ដឹងគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម