27/04/2020 14:42 GMT+7 Email Print Like 0

ទិវាកម្មសិទ្ធិបញ្ញាពិភពលោកថ្ងៃទី ២៦ មេសា៖ “ការច្នៃប្រឌិតសម្រាប់អនាគតបៃតង”

យុវជនចូលរួមនិងអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភព លោកឆ្នាំ ២០១៩

ថ្ងៃទី ២៦ មេសា ជាថ្ងៃប្រារព្ធ “ទិវាកម្មសិទ្ធិបញ្ញាពិភពលោក” (World Intellectual Property Day – IP Day) ។ ត្រូវបានបង្កើតក្នុងឆ្នាំ ២០០០ “IP Day” ក្លាយជាថ្ងៃដែលមនុស្សគ្រប់រូបនៅជុំវិញពិភព លោកចង់ស្វែងយល់និងគាំទ្រការចូលរួមចំណែកនៃកម្មសិទ្ធិបញ្ញាដល់ការអភិវឌ្ឍរួមរបស់បណ្តាប្រជាជាតិ។

នៅវៀតណាម ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក (២០១៥ - ២០១៩ ) ព្រឹត្តិការណ៍ “IP Day” នៅវៀតណាមត្រូវបានរៀបចំប្រកប ដោយការច្នៃប្រឌិត និងទាក់ទាញការយកចិត្តទុកដាក់និងការចូលរួមពីសមាសភាពសង្គមជាច្រើនក៏ដូចជាបង្កើតឡើងនូវឥទ្ធិពលគួរឲ្យកត់សម្គាល់នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា។

យ៉ាងណាមិញ ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងឆ្លងរាលដាលនៅលើពិភពលោក សារនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២០ ត្រូវបានផ្សព្វផ្សាយទៅកាន់សង្គម សហគមន៍អាជីវកម្ម បុគ្គល និងតំបន់នានាគឺ “ការច្នៃប្រឌិតសម្រាប់អនាគតបៃតង” ដោយ​ស្មារតីបង្ការប្រយុទ្ធប្រឆាំងនឹង COVID-19 និងរក្សាសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ វៀតណាមបានអនុវត្តសកម្មភាពឃោសនា ស្វាគមន៍ព្រឹត្តិការណ៍ទិវាកម្មសិទ្ធិបញ្ញាពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស។ សារនៃ“ការច្នៃប្រឌិតសម្រាប់អនាគតបៃតង” នៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២០ នឹងនៅតែបន្តផ្សព្វផ្សាយពាសពេញប្រទេស ដើម្បីលើកកម្ពស់បញ្ញានិងរួមគ្នា ដើម្បីជំនះពុះពាររាល់បញ្ហាប្រឈមនិងឧបសគ្គទាំងឡាយឆ្ពោះទៅរកអនាគតបៃតងសង្គមដែលមានការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ