ទេសចរណ៍ ទស្សនីយភាពវិហារដុក (Duc) 27/11/2021 ស្រុកកោះលីសើន (ក្វាងងាយ - Quang Ngai) មិនត្រឹមតែល្បីឈ្មោះជាមួយនឹងនាមស្ថានស្តីពីក្រុមឆ្មាំហ្វាងសា (Hoang Sa) នៅទាំងមានវិហារដុក (Duc)ដែលមានឈ្មោះអក្សរហានថាកំពូលភ្នំឡេមទឺ (Liem Tu) - វិហារដាច់ស្រយាល មានទេសភាពស្រស់ស្អាត ស្ងប់រម្ងប់ ខុសប្លែកពីធម្មតា។ ស្ថិតនៅលើខ្នងភ្នំហ្គៀងតៀន (Gieng Tien) កំពូលភ្នំភ្លើងដែលបានដេកលង់លក់រាប់ពាន់ឆ្នាំនៅលើកោះ ដើរតាមជណ្តើរមាន១៣៩កាំ វិហារដុក(Duc) រំលេចចេញចំពោះមុខ ទោះបីតូចតែពិសេស។ តាមប្រវត្តិកត់ត្រាទុក នៅឆ្នាំ៦០នៃសតវត្សរ៍មុន នៅទីនេះធ្លាប់មានរោងខ្លា បន្ទាប់មកមានព្រះសង្ឃនាមយ៉ាកត្វឹន (Giac Tuan) ជ្រើសជាកន្លែងប្រណិបត្តិធម៌អាថ៌។ ក៏ប៉ុន្តែរហូតដល់ឆ្នាំ២០០០វិហារទើបបានកសាងកែលម្អរស្អាតបាត។ ស្ថិតនៅទីលានខាងមុខ នៃមណ្ឌលរមណីយដ្ឋានវិហារដុក (Duc) គឺមានរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន មានកម្ពស់២៧ម៉ែត្រ ឆ្ពោះទៅកាន់វិហារបុរាណ ស្លែតោងដេកសម្ងំពួនក្រោមល្អាងភ្នំ។ រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន មានកម្ពស់២៧ម៉ែត្រ គង់នៅលើផ្កាឈូកពណ៌ស តម្កល់ខាងក្រោមជើងភ្នំហ្គៀងតៀន (Gieng Tien) ជាដងផ្លូវនាំឡើងទៅកាន់វិហារដុក (Duc)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម ជុំវិញរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន មានដុំថ្មដាចម្លាក់ជារូបប្លែកៗ ដ៏ចំណាប់អារម្មណ៍។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម វិហារដុក (Duc) រួមមានល្អាងបីធំតូចខុសគ្នា។ ល្អាងទីមួយ មានទំហំប្រហែល៦៥ម៉ែត្រគិប កណ្តាល និងសងខាងមានទីសក្ការបូជាព្រះពុទ្ធអង្គ។ នៅកណ្តាលបូជាព្រះយូឡាយ ខាងឆ្វេងបូជាព្រះពោធិ៍ ខាងស្តាំបូជាព្រះចៅអធិការកកើតវិហារដំបូង។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម ទេសភាពស្រុកកោះលីសើន នៅលើកំពូលភ្នំហ្គៀងតៀន (Giang Tien)។រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម នៅមុខវិហារដុក (Duc) មានឆ្នេរសមុទ្របារី (Ba Ri) ជាទីកន្លែងអ្នកស្រុកកោះលីសើន និងភ្ញៀវទេសចរ តែងតែចេញទៅងូតទឹកសមុទ្រ។ ឆ្នេរសមុទ្របារី (Ba Ri) មានរឿងតំណាលថា ក្រុមឆ្មាំសមុទ្រហ្វាងសា (Hoang Sa) តែងតែហ្វឹកហាត់នៅទីនេះ មុនពេលចេញដំណើរទៅបំពេញភារកិច្ចការពារ បោះបង្គោលព្រំប្រទល់ វាស់ស្ទង់ផ្លូវសមុទ្រនៅសតវត្សរ៍ទី១៦ - ១៧។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម តំណាលថា អ្នកគោរពព្រះពុទ្ធសាសនា ព្រះម៉ែគង់ស៊ីអ៊ីន ធ្លាប់ជ្រើសស្ថិតនៅទីនេះ រក្សាការពារភាពសុខសាន្ត ជូនប្រជាជនឆ្លងគ្រោះមហន្តរាយ។ រូបសំណាកព្រះពុទ្ធក៏ដូចជាផ្លូវទៅកាន់វិហារ បានកសាងនៅឆ្នាំ២០១០ ហើយសម្ពោធឆ្លងនៅឆ្នាំ២០១២ ដោយមានដើមទុនរួមវិភាគទាន នៃពុទ្ធបរិស័ទ ព្រះសង្ឃ និងកម្លាំងសទ្ធារបស់អ្នកកោះលីសើន។ ចេញពីវិហារដុក (Duc) សំឡឹងតាមទិសព្រះម៉ែគង់ស៊ីអ៊ីន មើលទៅកាន់សមុទ្រស្រស់ស្អាតដូចជាគំនូរ។ ចំណាប់អារម្មណ៍បំផុត គឺឡើងទៅកាន់កំពូលភ្នំឡៀនទឺ មើលឃើញមាត់ភ្នំភ្លើង ឥឡូវនេះក្លាយជាវាលស្រែបៃតងរូបណ្ឋានដូចបាត់ខ្ទះ។ កំពូលភ្នំជាស្ថានីយ៍គយគន់ដ៏ប្រពៃ សម្រាប់ទស្សន៍មើលទេសភាពកោះលីសើន ដើម្បីយល់ហេតុដូចម្តេចទីនេះ បានប្រៀបដូចជាឋានសួគ៌។ វិហារដុក (Duc) ដូចជាតុងបាសបទភ្លេង ពេលភ្ញៀវទេសចរអញ្ជើញមកកាន់កោះលីសើន។ វិហារស្ថិតនៅឆ្ងាយពីភូមិអ្នកស្រុក ដូច្នេះស្ងប់ស្ងាត់ណាស់ សមស្របនឹងប្រណិបត្តិធម៌អាថ៌។ រូបណាកព្រះម៉ែគង់ស៊ីអ៊ីន បែបព្រះភត្រទៅកាន់សមុទ្រខុមគ្រងប្រជានេសាទ ឱ្យជួបតែសំណាងល្អ ជៀសវៀងគ្រោះចង្រៃ៕ អនុវត្តន៍៖ កុងដាត ប្រែសម្រួល៖ រីកើង

ស្រុកកោះលីសើន (ក្វាងងាយ - Quang Ngai) មិនត្រឹមតែល្បីឈ្មោះជាមួយនឹងនាមស្ថានស្តីពីក្រុមឆ្មាំហ្វាងសា (Hoang Sa) នៅទាំងមានវិហារដុក (Duc)ដែលមានឈ្មោះអក្សរហានថាកំពូលភ្នំឡេមទឺ (Liem Tu) - វិហារដាច់ស្រយាល មានទេសភាពស្រស់ស្អាត ស្ងប់រម្ងប់ ខុសប្លែកពីធម្មតា។ ស្ថិតនៅលើខ្នងភ្នំហ្គៀងតៀន (Gieng Tien) កំពូលភ្នំភ្លើងដែលបានដេកលង់លក់រាប់ពាន់ឆ្នាំនៅលើកោះ ដើរតាមជណ្តើរមាន១៣៩កាំ វិហារដុក(Duc) រំលេចចេញចំពោះមុខ ទោះបីតូចតែពិសេស។ តាមប្រវត្តិកត់ត្រាទុក នៅឆ្នាំ៦០នៃសតវត្សរ៍មុន នៅទីនេះធ្លាប់មានរោងខ្លា បន្ទាប់មកមានព្រះសង្ឃនាមយ៉ាកត្វឹន (Giac Tuan) ជ្រើសជាកន្លែងប្រណិបត្តិធម៌អាថ៌។ ក៏ប៉ុន្តែរហូតដល់ឆ្នាំ២០០០វិហារទើបបានកសាងកែលម្អរស្អាតបាត។ ស្ថិតនៅទីលានខាងមុខ នៃមណ្ឌលរមណីយដ្ឋានវិហារដុក (Duc) គឺមានរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន មានកម្ពស់២៧ម៉ែត្រ ឆ្ពោះទៅកាន់វិហារបុរាណ ស្លែតោងដេកសម្ងំពួនក្រោមល្អាងភ្នំ។ រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន មានកម្ពស់២៧ម៉ែត្រ គង់នៅលើផ្កាឈូកពណ៌ស តម្កល់ខាងក្រោមជើងភ្នំហ្គៀងតៀន (Gieng Tien) ជាដងផ្លូវនាំឡើងទៅកាន់វិហារដុក (Duc)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម ជុំវិញរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន មានដុំថ្មដាចម្លាក់ជារូបប្លែកៗ ដ៏ចំណាប់អារម្មណ៍។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម វិហារដុក (Duc) រួមមានល្អាងបីធំតូចខុសគ្នា។ ល្អាងទីមួយ មានទំហំប្រហែល៦៥ម៉ែត្រគិប កណ្តាល និងសងខាងមានទីសក្ការបូជាព្រះពុទ្ធអង្គ។ នៅកណ្តាលបូជាព្រះយូឡាយ ខាងឆ្វេងបូជាព្រះពោធិ៍ ខាងស្តាំបូជាព្រះចៅអធិការកកើតវិហារដំបូង។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម ទេសភាពស្រុកកោះលីសើន នៅលើកំពូលភ្នំហ្គៀងតៀន (Giang Tien)។រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម នៅមុខវិហារដុក (Duc) មានឆ្នេរសមុទ្របារី (Ba Ri) ជាទីកន្លែងអ្នកស្រុកកោះលីសើន និងភ្ញៀវទេសចរ តែងតែចេញទៅងូតទឹកសមុទ្រ។ ឆ្នេរសមុទ្របារី (Ba Ri) មានរឿងតំណាលថា ក្រុមឆ្មាំសមុទ្រហ្វាងសា (Hoang Sa) តែងតែហ្វឹកហាត់នៅទីនេះ មុនពេលចេញដំណើរទៅបំពេញភារកិច្ចការពារ បោះបង្គោលព្រំប្រទល់ វាស់ស្ទង់ផ្លូវសមុទ្រនៅសតវត្សរ៍ទី១៦ - ១៧។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម តំណាលថា អ្នកគោរពព្រះពុទ្ធសាសនា ព្រះម៉ែគង់ស៊ីអ៊ីន ធ្លាប់ជ្រើសស្ថិតនៅទីនេះ រក្សាការពារភាពសុខសាន្ត ជូនប្រជាជនឆ្លងគ្រោះមហន្តរាយ។ រូបសំណាកព្រះពុទ្ធក៏ដូចជាផ្លូវទៅកាន់វិហារ បានកសាងនៅឆ្នាំ២០១០ ហើយសម្ពោធឆ្លងនៅឆ្នាំ២០១២ ដោយមានដើមទុនរួមវិភាគទាន នៃពុទ្ធបរិស័ទ ព្រះសង្ឃ និងកម្លាំងសទ្ធារបស់អ្នកកោះលីសើន។ ចេញពីវិហារដុក (Duc) សំឡឹងតាមទិសព្រះម៉ែគង់ស៊ីអ៊ីន មើលទៅកាន់សមុទ្រស្រស់ស្អាតដូចជាគំនូរ។ ចំណាប់អារម្មណ៍បំផុត គឺឡើងទៅកាន់កំពូលភ្នំឡៀនទឺ មើលឃើញមាត់ភ្នំភ្លើង ឥឡូវនេះក្លាយជាវាលស្រែបៃតងរូបណ្ឋានដូចបាត់ខ្ទះ។ កំពូលភ្នំជាស្ថានីយ៍គយគន់ដ៏ប្រពៃ សម្រាប់ទស្សន៍មើលទេសភាពកោះលីសើន ដើម្បីយល់ហេតុដូចម្តេចទីនេះ បានប្រៀបដូចជាឋានសួគ៌។ វិហារដុក (Duc) ដូចជាតុងបាសបទភ្លេង ពេលភ្ញៀវទេសចរអញ្ជើញមកកាន់កោះលីសើន។ វិហារស្ថិតនៅឆ្ងាយពីភូមិអ្នកស្រុក ដូច្នេះស្ងប់ស្ងាត់ណាស់ សមស្របនឹងប្រណិបត្តិធម៌អាថ៌។ រូបណាកព្រះម៉ែគង់ស៊ីអ៊ីន បែបព្រះភត្រទៅកាន់សមុទ្រខុមគ្រងប្រជានេសាទ ឱ្យជួបតែសំណាងល្អ ជៀសវៀងគ្រោះចង្រៃ៕ អនុវត្តន៍៖ កុងដាត ប្រែសម្រួល៖ រីកើង
អត្ថបទផ្សេងទៀត “រដ្ឋធានី ហាណូយ ខ្លោងទ្វារក្រុងទាំង៥” - រថភ្លើងតភ្ជាប់អតីត និងបច្ចុប្បន្ន09/12/2025ទេសចរណ៍រថភ្លើងទេសចរណ៍ពីរជាន់ដំបូងគេរបស់វៀតណាមដែលមានឈ្មោះថា “ហាណូយ ខ្លោងទ្វារក្រុងទាំង៥” (The Hanoi Train) ទើបបានអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម (VNR) ដាក់... កឹមថាញ់ (Cam Thanh) - ភូមិដែលស្រស់ស្អាតបំផុតក្នុងពិភពលោក របស់វៀតណាម26/11/2025ទេសចរណ៍ទីក្រុងដាណាំង - សម្រស់ទេសចរណ៍សហគមន៍17/10/2025ទេសចរណ៍អារម្មណ៍ពិសិដ្ឋនៅទីលានបាឌិញ30/08/2025ទេសចរណ៍គយគន់ពពកលើកំពូលភ្នំ ហូវថាវ (Hau Thao)11/07/2025ទេសចរណ៍ខៅផា (Khau Pha) រដូវទឹកធ្លាក់29/06/2025ទេសចរណ៍ទីក្រុង ដាណាំង (Da Nang) ក្នុងរដូវផ្កាត្រសេតពណ៌លឿង និងស្វាកន្ទុយសជើងក្រហម20/06/2025ទេសចរណ៍ អត្ថបទផ្សេងទៀត