10/11/2021 12:07 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស និងរដ្ឋអបអរសាទរពិធីរំលឹកខួបលើកទី ៦៨ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលដ៏ធំធេងថែមជាងទៀត ហើយគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
 

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ VOV)


ក្នុងឱកសរំលឹកខួបលើកទី ៦៨ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ឆ្នាំ ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ ២០២១) នាថ្ងៃទី ៩ វិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា; អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើកន្ត្រកផ្កាជូនចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្រចតេជោហ៊ុនសែន។ នាថ្ងៃដដែលប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរជូនចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី; នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា; ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។

ក្នុងសារលិខិតអបអរសាទរទាំងនេះ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមានជំនឿជាក់ថា ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលដ៏ធំធេងថែមទៀត ហើយគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ គណៈកម្មាធិការមជ្ឈិម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក៏បានអះអាងដែរថា ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ មិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរនោះ វៀតណាមនឹងរួមជាមួយកម្ពុជាការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍ និងស្ថិរភាពនៃប្រទេសនីមួយៗ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ក៏បានផ្ញើលិខិតអបអរសាទរជូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ