• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិនានាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ាន+៣អំពីជំងឺកូវីដ-១៩

អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi កាលពីថ្ងៃទី១៤ មេសា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលពិសេស អាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ាន+៣ អំពីជំងឺកូវីដ-១៩ ជាសក្ខីភាពដ៏រស់រវើកនៃចំណងសាមគ្គីភាពនិងតួនាទីរបស់អាស៊ាន ដែលត្រូវបានបង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូបូក៣ក្នុងតំបន់ ជាពិសេសគឺក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ទិដ្ឋភាពនៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន+៣អំពីការប្រយុទ្ធប្រឆាំងជំងឺ Covid-19។


ថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំនាថ្ងៃទី១៤ មេសា រដ្ឋមន្រ្តីការបរទេស ជប៉ុនលោក Motegi Toshimitsu បានវាយតម្លៃថា កិច្ចប្រជុំកំពូលតាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ មេសា គឺមានសារសំខាន់ណាស់ក្នុងពេលដែលជំងឺកូវីដ-១៩នៅតែរីក រាលដាលយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍។ លោករដ្ឋមន្រ្តី Motegi បាន ជម្រាបថា ក្នុងបរិបទដែលកិច្ចប្រជុំធំៗជាច្រើនត្រូវបានលុបចោលដោយសារជំងឺឆ្លងនោះ ប៉ុន្តែវៀតណាមបានធ្វើសកម្មភាពយ៉ាងសកម្មសំដៅតភ្ជាប់ប្រទេសសមាជិកអាស៊ាននានារួមជាមួយប្រទេសដៃគូផ្សេងៗទៀត។ រដ្ឋាភិបាលជប៉ុនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុង ការចែករំលែកព័ត៌មាននិងសហប្រតិបត្តិការធ្វើសកម្មភាពជាមួយប្រទេសនានាក្នុងតំបន់។

ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi កាលពីថ្ងៃទី១៤ មេសា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលពិសេស អាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ាន+៣ អំពីជំងឺកូវីដ-១៩ ជាសក្ខីភាពដ៏រស់រវើកនៃចំណងសាមគ្គីភាពនិងតួនាទីរបស់អាស៊ាន ដែលត្រូវបានបង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូបូក៣ក្នុងតំបន់ ជាពិសេសគឺក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ចំពោះតួនាទីរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ លោកអគ្គលេខាធិការអាស៊ានបានវាយតម្លៃថា វៀតណាមបានបង្ហាញឲ្យឃើញ “ភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លា” ក្នុងការដឹកនាំការឆ្លើយតបជាសមូហភាពនៃតំបន់ចំពោះមុខជំងឺ កូវីដ-១៩៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top