01/01/2020 13:32 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតនៅខេត្ត ក្រុងនានា


 ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតនៅខេត្ត ក្រុងនានា 
 

ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២០ (បុណ្យតេត) នោះ នាថ្ងៃទី៣០ ខែធ្នូ អនុប្រធាន​អចន្ត្រៃយ៍​រដ្ឋ​សភា​វៀត​ណាម លោកស្រី Tong Thi Phong បានអញ្ជើញទៅសួរសុខទុក្ខ និងជូន​អំណោយ​ដល់​គ្រួសារ​គោល​នយោបាយ​ចំនួន ១០០ គ្រួ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ និងគ្រួសារក្រីក្រនៅស្រុក  Van Ninh ខេត្ត ​Khanh Hoa។
 
នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងការពារប្រទេស លោក Ngo Xuan Lich បានអញ្ជើញទៅសួរសុខទុក្ខ និង​ជូន​អំណោយ​បុណ្យតេតនៅខេត្ត Lao Cai និងបណ្ដាកងកម្លាំង ប្រដាប់អាវុធក្នុងខេត្ត; ប្រគល់ អំណោយចំនួន១២០ កញ្ចប់​ជូន កម្មករដែលមានស្ថានភាពរស់នៅលំបាកនៅតំបន់ឧស្សាហកម្ម Tang Loong ស្រុក Bao Thang ខេត្ត Lao Ca​i ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ