ព័ត៌មាន
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh

ទទួលបានព័ត៌មានថា លោកអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh បានទទួលមរណភាព ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ផងដែរ
ទទួលបានព័ត៌មានថា លោកអតីតប្រធានរដ្ឋ Le Duc Anh បានទទួលមរណភាព ថ្នាក់ដឹកនាំសាធារណ រដ្ឋប្រជាមានិតចិន, ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំគុយបា បានផ្ញើរសារទូរលេខនិងសារលិខិត ចូលរួមរំលែកទុក្ខ ដល់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល រដ្ឋសភា ប្រជាជនវៀតណាម និង ក្រុមគ្រួសារសពលោក Le Duc Anh ផងដែរ។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ ដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong។
គណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សឡាវកសាងប្រទេស បានផ្ញើរសារទូរលេខដើម្បីចូលរួមរំលែកទុក្ខដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែនបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម។
ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez បានផ្ញើសារទូរលេខ ចូលរួមរំលែកទុក្ខ ដល់អគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc ។
ក្នុងថ្ងៃដ៏ដែល លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបាលោក Raoul Castro Ruz បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់អគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម